ព័ត៌មានបច្ចេកវិទ្យា

មានអ្នកខ្លះរកកន្លែងបើក AirDrop មិនឃើញ តាមពិតវាលាក់ត្រង់ហ្នឹងសោះ!

iOS 11 ត្រូវបានដាក់បន្ថែមមុខងារថ្មីៗជាច្រើនពីលើជំនាន់មុខរបស់វា។ ដំណាលគ្នានោះ មុខងារ​ចាស់ៗមួយចំនួន ត្រូវបានផ្លាស់ប្តូរទីតាំងថ្មី ដែលធ្វើឱ្យអ្នកប្រើប្រាស់ iPhone ឬ​ iPad មួយ​ចំនួនរកមិនឃើញ ជាពិសេសគឺមុខងារ AirDrop តែម្តង។

តាមពិតទៅ មុខងារចែកចាយឯកសារឥតខ្សែតាមប្រព័ន្ធ Bluetooth នេះ គឺឋិតនៅលើផ្ទាំង Control Center ដដែលទេ ប៉ុន្តែ វាត្រូវបានបង្កប់ក្នុងផ្នែក Connectivity​។ ដើម្បីបើកដំណើរការវា លោកអ្នកគ្រាន់តែទាញផ្ទាំង Control Center ឡើង រួចចុចប៉ះជាប់បន្តិចលើប៊ូតុង Bluetooth/WiFi/Airplane Mode/Mobile Data។​

ភ្លាមៗនោះ កុងតាក់បិទ/បើកមុខងារ AirDrop នឹងបង្ហាញឡើងខាងក្រោម ក្បែរមុខងារ Personal Hotspot។ ហើយដើម្បីបើកវា លោកអ្នកគ្រាន់តែចុចលើរូបសញ្ញា AirDrop រួចជ្រើសយក Everyone, Contacts Only, ឬ Recieving Off (ចុចបិទ) ជាការស្រេច៕

មតិយោបល់