ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន VW គ្រោងប្រជែងនឹង Tesla យកតំណែងលេខ១ ក្នុងទីផ្សាររថយន្តអគ្គិសនីមុនឆ្នាំ ២០២៥

ក្រុមហ៊ុនរថយន្ត Volkswagen (VW) បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការប្រណាំងប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ Tesla ដែលកំពុងឈានមុខគេក្នុងពិភពលោក ហើយថានឹងវ៉ាយកតំណែងលេខ១ ក្នុងទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានមុនឆ្នាំ ២០២៥។

ក្រុមហ៊ុន Volkswagen គ្រុប ដែលជាម្ចាស់រថយន្តម៉ាកល្បីៗចំនួន ១២ នេះ បាន​ឱ្យ​​ដឹងថា ខ្លួនផ្លាស់ប្តូរការផ្តោតការយកចិត្តដាក់ទៅលើយានយន្តដើរដោយថាម​ពល​​អាគុយ និងមានទំនុកចិត្តថានឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ឈានមុខគេនៅរយៈពេល ៧ ឆ្នាំ ខាងមុខ។ ក្នុងនោះ ក្រុមហ៊ុនប្តេជ្ញាលក់វា​​ឱ្យបានដល់ចំនួនគោលដៅ ១ លានគ្រឿង មុនឆ្នាំ ២០២៥។

លោក Herbert Diess ប្រមុខក្រុមហ៊ុន Volkswagen បានប្រកាសនៅឯទីស្នាក់ការកណ្តាល Wolfsburg របស់ខ្លួនថា «យើងអាចធ្វើបានលើសពីអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន Tesla ធ្វើបាន»។ លោកបន្ថែមថា «យើងមានទំនុកចិត្តថា នឹងក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពទីផ្សាររថយន្តថ្មី នេះ»​។

គួរបញ្ជាក់ថា Tesla បានលក់ដាច់រថយន្តអគ្គិសនីចំនួន ៨០,០០០ គ្រឿង រួចទៅហើយ ហើយក្រុមហ៊ុនប្តេជ្ញាថា នឹងផលិតរថយន្តឱ្យបានចំនួន ១​ លានគ្រឿងមុនឆ្នាំ ២០២០៕

ប្រភពព័ត៌មានៈ ft

មតិយោបល់