ព័ត៌មានកីឡា

បឹងកេត បន្តយកឈ្នះ ស៊ីម៉ាក ២ទល់១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ទី១០ ដោយក្លឹប បឹងកេត បន្តយកឈ្នះលើ ក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ដោយលទ្ធផល ២ទល់១ កាលពីថ្ងៃទី ៧ ម្សិលមិញនេះ នៅកីឡដ្ឋានស្តារចាស់ ដែលជាទឹកដីរបស់ក្រុម ស៊ីម៉ាក់។

ក្រុមបឹងកេត បាននាំមុខ២គ្រាប់មុន ដោយកីឡាករ ESOH OMOGBA នៅនាទីទី ២០ និងកីឡាករប្រេស៊ីល MAYCON រកបានគ្រាប់ទី២ នៅនាទីទី ៣៣ ខណៈដែលក្រុម ស៊ីម៉ាក់ វាយបកបាន១គ្រាប់វិញ ដោយកីឡាករ OSEL TUTU MICHAEL នៅនាទីទី ៩០ បន្ទាប់ពីអ្នកចាំទី ស៊ូ យ៉ាទី របស់បឹងកេត ទទួលបានកាតក្រហម។

គិតត្រឹមសប្តាហ៍ទី១០ នេះ ក្រុមបឹងកេត ទទួលបាន៣ពិន្ទុបន្ថែមឈានមកឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី ភ្នំពេញក្រោន ចាញ់ ក្រសួងការពារជាតិ ២ទល់៣៕

មតិយោបល់