នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានសម្រេចដាក់ចេញនូវកម្មវិធី Secure Folder ដ៏មានប្រជាប្រិយនៅលើ Play Store ហើយ សម្រាប់អតិថិជនប្រើប្រាស់ទូរសព្ទដៃ ឬថេប្លេត Galaxy របស់ខ្លួន អាចធ្វើការទាញយក ឬកែឡើងជំនាន់ចុងក្រោយរបស់វា ដោយសេរី។

កម្មវិធីនេះ ត្រូវបានដំឡើងរួចជាស្រេចនៅលើទូរសព្ទ Samsung ជំនាន់ថ្មីៗចាប់ពី Galaxy ស៊េរី Note 7, S7 និង S7 Edge ហើយវាមានសមត្ថភាពលាក់បំបាំងព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ដូចជា កំណត់ចំណាំ រូបថត-វីដេអូ កម្មវិធី និងឯកសារផ្សេងៗជាដើម ពីភ្នែកអ្នកដទៃ ជាមួយលេខកូដសម្ងាត់, លេខកូដ PIN ឬតាមវិធីស្គេនប្រស្រីភ្នែក ឬក្រយៅដៃ។

ទោះយ៉ាងណា លោកអ្នកដែលប្រើទូរសព្ទដើរលើប្រព័ន្ធ Android ដទៃ មិនអាចទាញយកកម្មវិធី Secure Folder នេះបានទេ ពោល គឺវាគាំទ្របានតែលើទូរសព្ទ ឬថេប្លេតម៉ាក Samsung ប៉ុណ្ណោះ ប៉ុន្តែ លោកអ្នកអាចទាញយកកម្មវិធីផ្សេងដែលមានមុខងារស្រដៀងគ្នាដូចជាកម្មវិធីឈ្មោះ File & Folder Secure ទៅប្រើជំនួសបាន៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់