ព័ត៌មានបច្ចេកវិទ្យា

ទំនើបមែន! ស្រឡាញ់ម៉ូដអី ចុចតែម៉ាប៉ាច់ជាការស្រេច

Kniterate គឺជាម៉ាស៊ីនបោះពុម្ព 3D ប្រភេទថ្មី ដែលវាមិនមែនផលិតឡើងសម្រាប់បោះពុម្ពវត្ថុផ្សេងៗដូចជាម៉ាស៊ីនទូទៅនោះទេ តែគឺសម្រាប់ចាក់សំលៀកបំពាក់ទៅវិញទេ។

ម៉ាស៊ីនដ៏ទំនើបនេះ ត្រូវបានច្នៃបង្កើតឡើងដោយជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Gerard Rubio ហើយវាអាចចាក់សំលៀកបំពាក់បានតាមគំរូម៉ូដរចនាឡើងនៅលើម៉ាស៊ីនកុំព្យូទ័រ។

អ្នកប្រើប្រាស់អាចរចនាម៉ូដខោអាវ កន្សែងបង់ក ស្បែកជើង ឬមួកជាដើម។ល។ តាមទំហំខ្នាតផ្សេងៗគ្នា បានតាមចិត្តចង់ ហើយបន្ទាប់មក គ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ វានឹងដំណើរការចាក់វេញខ្សែអំបោះឱ្យទៅជាសាច់ក្រណាត់តាមម៉ូដដែលបានរចនាលើកុំព្យូទ័រតែម្តង។

Kniterate បច្ចុប្បន្ន មិនទាន់ផលិតចេញសម្រាប់ចែកចាយនៅលើទីផ្សារនៅឡើយទេ រហូតដល់ឆ្នាំ ២០១៨៕

https://www.youtube.com/watch?v=mvFMmSoCv4s

ប្រភពព័ត៌មានៈinhabitat

មតិយោបល់