ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Aston Martin ប្រកាសពីផលិតកម្មរថយន្តអគ្គិសនី ១០០% ដំបូងបង្អស់របស់ខ្លួន

រថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Aston Martin លែងជារថយន្តគំរូទៀតហើយ គឺបន្ទាប់ពីក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងដាក់ដំណើរការចង្វាក់ផលិតកម្មរថយន្តប្រភេទបួនកៅអី ដើរដោយថាមពលអគ្គិសនីទាំងស្រុង RapidE នៅឆ្នាំ ២០១៩ ខាងមុខ។

រថយន្តអគ្គិសនីមហាកម្លាំងនេះ នឹងផលិតចេញក្នុងចំនួនកំណត់ត្រឹមតែ ១៥៥ គ្រឿងប៉ុណ្ណោះ ហើយវានឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Aston Martin​ និងជាម៉ូឌែលចម្បងមួយសម្រាប់បម្រើដល់ការអភិវឌ្ឍផលិត​ផល​យានយន្តអគ្គិសនីរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។

រថយន្តដ៏ទំនើបនោះ នឹងរចនាឡើងដោយយកគម្រូតាមរថយន្ត Rapide AMR ដែលនឹងចេញមកឆាប់ៗខាងមុខ ហើយនឹងបំពាក់ម៉ាស៊ីន ដែលនឹងត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ​ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកបច្ចេកវិទ្យា Williams F1 របស់ក្រុមហ៊ុន Williams Advanced Engineering។

ទោះយ៉ាងណា លក្ខណ:សម្បត្តិលម្អិតទាក់ទងទៅនឹងម៉ាស៊ីនរបស់វា មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ រហូតមកទល់ពេលនេះ។ ប៉ុន្តែ វាប្រហែលជានឹងដើរដោយម៉ាស៊ីន V-12 ចំណុះ ៦.០ លីត្រ ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុនជាមិនខាន៕

ប្រែសម្រួល: សេង, ប្រភព: acquiremag

មតិយោបល់