ព័ត៌មានបច្ចេកវិទ្យា

ធុញនឹងសារ Facebook Event តិចលោតៗ? មានវិធីបិទវាតើ!

បន្ទាប់ពីលោកអ្នកចុច Like លើ Event (ពិធីការ) ផ្សេងៗនៅលើបណ្តាញសង្គម Facebook សារដំណឹងថ្មីៗទាក់ទងនឹងវា នឹងបង្ហាញឡើងគ្រប់ពេលលើផ្ទាំង Notification ក្នុងកម្មវិធី​ Facebook លើទូរសព្ទ។ កាលណា​ចុច Like កាន់តែច្រើន សារនោះនឹងក៏លោតមកកាន់តែញឹក។ ម្លោះហើយ បើគិតថាវារំខាន និងមិនសំខាន់ លោកអ្នកអាចធ្វើការបិទផ្ទប់សារទាំងនោះបានតាមវិធីដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖

របៀបអនុវត្ត៖

  • សូមបើកកម្មវិធី Facebook លើទូរសព្ទរបស់លោកអ្នក
  • ចូលទៅកាន់មឺនុយ More (រូបសញ្ញាត្រេបី) ឋិតនៅខាងក្រោម ជ្រុងខាងស្តាំនៃអេក្រង់ រួចចុចលើ Event
  • សូមចុចលើឈ្មោះ Event ដែលលោកអ្នកមិនចង់ទទួលសារ ឬដំណឹងថ្មីៗពីវា
  • ចុចលើមឺនុយ More (រូបសញ្ញាចុចៗបី)
  • ចុចលើ Notification Settings
  • ចុចធីកលើ Off ជាការស្រេច៕

មតិយោបល់