ព័ត៌មានបច្ចេកវិទ្យា

កប់! Facebook ចេញមុខងារកម្ម៉ង់អាហារនៅអាមេរិក

ក្រុមហ៊ុន​ Facebook ត្រូវបានគេរាយការណ៍មកថា នឹងចេញមុខងារកម្ម៉ង់អាហារតាមបណ្តាញសង្គមរបស់ខ្លួនដោយផ្ទាល់តែម្តង នៅសហរដ្ឋអាមេរិក ហើយវានឹងអាចដំណើរបានទាំងនៅលើគេហទំព័រ និងកម្មវិធី។

មុខងារថ្មីនេះ នឹងរំលេចឡើងនៅលើរបារវ៉ិបសាយរបស់ Facebook ឬក៏នៅលើ​មឺនុយខាងក្រោមនៃកម្មវិធីរបស់វានៅលើទូរសព្ទដៃ។ ក្នុងដំណាក់កាលដំបូង សេវានេះ នឹងមិនទាន់ទូលំទូលាយនៅឡើយទេក្នុងទឹកដីអាមេរិក ដោយសារតែវាផ្តល់​ជូន​តែតាមរយ:គេហទំព័រកម្ម៉ង់អាហារអនឡាញ Delivery.com និង Slice។

តាមរយ:សេវាកម្មនេះ អ្នកប្រើប្រាស់គ្រាន់តែចុចលើជម្រើសថ្មីនោះ រួចវានឹងបង្ហាញតារាងភោជនីយដ្ឋានក្នុងតំបន់ដែលពួកគេអាចកម្ម៉ង់មុខម្ហូបអាហារបានតែម្តង។ ដំណើរការនេះ អាចប្រព្រឹត្តទៅដោយមិនចាំបាច់ចាក់ចេញទៅកាន់កម្មវិធីណាផ្សេងក្រៅពី Facebook ឡើយ រាប់ទាំងការវាយបញ្ចូលអាសយដ្ឋាន និងការទូទាត់សាច់ប្រាក់៕

ប្រភពព័ត៌មាន: techcrunch

មតិយោបល់