ព័ត៌មានបច្ចេកវិទ្យា

សហស្ថាបនិក Twitter សោកស្តាយចំពោះការជួយលោក Trump ឱ្យជាប់ឆ្នោត!

លោក Evan Willams សហស្ថាបនិកទំព័រ Twitter បានថ្លែងសារសុំទោសចំពោះការ​ដែលបណ្តាញសង្គមប្លុកដ៏ពេញនិយមរបស់ខ្លួន បានជួយឱ្យលោក Donald Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជំនាន់ទី ៤៥។

ការថ្លែងបែបនេះរបស់លោក គឺធ្វើឡើងនៅក្នុងកិច្ចសម្ភាស៍មួយជាមួយ The New York Times ដោយបន្ថែមថា ការជួយឱ្យប្រជាប្រិយភាពរបស់មហាសេដ្ឋីអចលនាទ្រព្យកើនឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោត គឺជារឿងដ៏អាក្រក់មួយ ដែលលោកមានការសោកស្តាយជាខ្លាំង។

នៅក្នុងខែមីនា លោក Trump បានថ្លែងប្រាប់ Fox News ថា «បើគ្មាន Twitter ទេនោះ លោកក៏មិនបានអង្គុយធ្វើការនៅក្នុងសេតវិមានដែរ»។ លោកបន្ថែមថា Twitter បានជួយឱ្យលោកអាចតតាំងនឹងសារព័ត៌មានបោកប្រាស់ និងពិសពុល។

ឆ្លើយតបទៅនឹងការអះអាងនេះ លោក Willans បាននិយាយថា វាគឺជាការពិត ប្រសិនបើគ្មាន Twitter ទេនោះ លោក Trump ក៏គ្មានថ្ងៃនេះដែរ៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់