ព័ត៌មានបច្ចេកវិទ្យា

របៀបបិទសារដំណឹង និងក្រើនរំឭកពី Bixby នៅលើ Galaxy S8/S8+

Bixby គឺជាជំនួយការសំឡេងឌីជីថលផ្តាច់មុខរបស់ក្រុមហ៊ុន Samsung ភ្ជាប់​មក​រួចជាស្រេចនៅលើទូរសព្ទ Galaxy S8 និង S8+។ ប៉ុន្តែ សមត្ថភាពផ្តល់សារដំណឹង និងក្រើនរំឭកជាសំឡេងរបស់វា មិនទាន់ត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅឡើយទេ។

មុខងារបច្ចុប្បន្នរបស់វាភាគច្រើន គឺមានរួចជាស្រេចទៅហើយ នៅលើប្រព័ន្ធ Android។ ម្លោះហើយ ប្រសិនបើគិតថា ការលោតចេញសារដំណឹង និងក្រើនរំឭករបស់វា ជាន់គ្នាទៅនឹងមុខងារដែលមានស្រាប់ និងគួរឱ្យរំខាននោះ លោកអ្នកអាចបិទវាចោលបាន តាមវិធីខាងក្រោម៖

ជាដំបូង សូមចូលទៅកាន់មុខងារ Bixby តាមរយៈប៊ូតុងរបស់វាដែលឋិតនៅត្រង់គែមទូរសព្ទខាងឆ្វេងដៃ

  • បន្ទាប់មក ចុចលើរូបសញ្ញាកណ្តឹងនៅរបារកម្មវិធីខាងលើផ្នែកខាងស្តាំ រួចចុចលើប៊ូតុងមឺនុយរូបសញ្ញាចុចបី នៅខាងលើផ្ទាំងកម្មវិធី
  • បន្ទាប់មកទៀត សូមចុចលើ Settings រួចចុចលើ “Samsung Interactive and Customized Services for Reminders”
  • ជាបន្ត ចុចកុងតាក់បិទ OFF នៅខាងក្រោម ជាការស្រេច។

បញ្ជាក់ៈ បន្ទាប់ពីបិទរួច លោកអ្នកនៅតែអាចចុចបើកដំណើរការជំនួយការ Bixby នេះបានដដែល ជាមួយប៊ូតុងចុចរបស់វានៅគែមទូរសព្ទផ្នែកខាងឆ្វេង៕

មតិយោបល់