ព័ត៌មានបច្ចេកវិទ្យា

ធុញនឹងសារផ្ញើចូល Group Chat កម្មវិធី Messenger សូមដោះស្រាយតាមវិធីនេះ!

មិត្តអ្នកអាន ម្នាក់ៗសុទ្ធសឹងតែមានកម្មវិធី Messenger ប្រើរៀងខ្លួន ហើយមានពេលខ្លះ មិត្តរបស់អ្នកតែងតែទាញអ្នកចូលក្រុមដែលបង្កើតថ្មីៗសម្រាប់ជជែកកម្សាន្តជុំគ្នា (Group Chat)។ ដោយសារតែ Group Chat កើតមានច្រើនទៅៗ បណ្តាលឲ្យការផ្ញើសារចូលមកកាន់តែច្រើន ដែលនាំឲ្យមានការធុញទ្រាំ ចង់ចាកចេញពីក្រុម តែមិនហ៊ានខ្លាចគេខឹង។ មិនជាបញ្ហាធំដុំអីទេ ប្រិយមិត្តគ្រាន់តែ ប្រើវិធីបំភាន់ភ្នែកមិត្តដទៃ តាមរយៈការ Mute Conversation មានន័យថា បន្តលេងក្នុងក្រុម តែមិនអនុញ្ញាតឲ្យលោតសម្លេងសារផ្ញើចូលក្នុងក្រុមមួយនោះតទៀតឡើយ។ ធ្វើបែបនេះ ដើម្បីកុំឲ្យនរណាម្នាក់អាក់អន់ស្រពន់ចិត្ត ប្រសិនបើយើងចាកចេញពីក្រុម។

ចំណាំ៖ កម្មវិធី Messenger ត្រូវតែធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់!

#វិធីអនុវត្តនៅលើ iPhone/iPad

១ – បើកកម្មវិធី Messenger ចុចឲ្យជាប់លើ Group Chat ណាមួយដែលចង់ Mute Conversation

២ – ជ្រើសរើសយកពាក្យថា Mute ក្រោយមកនឹងលោតចេញនូវជម្រើសជាច្រើនដូចបានពន្យល់ជូនខាងក្រោម៖

  • For 15 Minutes (ក្នុងរយៈពេល ១៥ នាទី មិនឲ្យលោតសម្លេងសារផ្ញើចូល)
  • For 1 Hour (ក្នុងរយៈពេល ១ ម៉ោង មិនឲ្យលោតសម្លេងសារផ្ញើចូល)
  • For 8 Hours (ក្នុងរយៈពេល ៨ ម៉ោង មិនឲ្យលោតសម្លេងសារផ្ញើចូល)
  • For 24 Hours (ក្នុងរយៈពេល ២៤ ម៉ោង មិនឲ្យលោតសម្លេងសារផ្ញើចូល)
  • Until I turn it back on (មិនអនុញ្ញាតឲ្យលោតសម្លេងសារផ្ញើចូលក្នុងក្រុមទាល់តែដោះ Mute Conversation ចេញវិញ។ ចំណាំ៖ រាល់សារផ្ញើចូលក្រុម អ្នកអាចមើលឃើញដូចធម្មតា គ្រាន់តែកម្មវិធី Messenger មិនបានផ្តល់ជូនជាដំណឹង។

៣ – សូមជ្រើសយកជម្រើសណាមួយ ដែលអ្នកគិតថាចង់ប្រើ

៤ – ដើម្បីដោះ Mute Conversation ចេញពីក្រុមវិញ គ្រាន់តែចុចជាប់លើ Group Chat រួចជ្រើសយកពាក្យ Unmute ជាការស្រេច៕

 

 

 

 

 

មតិយោបល់