ព័ត៌មានកីឡា

២ ខែទៀតកីឡដ្ឋាន អាសុីអឺរ៉ុប អាចប្រើប្រាស់បានហើយ

កីឡដ្ឋានរបស់ក្លិបបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត អាចប្រើប្រាស់បាននៅរយ:ពេល ២ ខែទៀត នេះបើតាមលោក សុក វាសនា​ ដែលជាគ្រូបង្គោលក្លិបបានប្រាប់មក Post Sport។

កាលពីប៉ុន្មានថ្ងៃមុន លោក សុក វាសនា បាននិយាយថា៖ «ពេលនេះកីឡដ្ឋានរបស់ក្រុមខ្ញុំកំពុងស្ថិតក្នុងការថែទាំនៅឡើយទេ ប៉ុន្តែនៅរយ:ពេល ២ ខែទៀត យើងអាចហ្វឹកហាត់នៅទីនោះបាន តែបើឲ្យលេងលក្ខណ:ផ្លូវការមិនទាន់បានទេ ទាល់តែរដូវកាលក្រោយទើបបាន »។ ហើយលោកបានបន្តថា បច្ចុប្បន្នក្លិបត្រូវការចំណាយលុយច្រើនក្នុងពេលហ្វឹកហាត់ព្រោះយើងត្រូវជួលទីលានរបស់គេ។

កត្តាទីលានរបស់ក្រុមនីមួយៗគឺចាំខ្លាំងណាស់ព្រោះកីឡាករត្រូវហ្វឹកហាត់ឲ្យបានដិតដល់ទើបអាចលេងយល់ចិត្តគ្នាបានល្អ និងដើម្បីកម្លាំងរបស់កីឡាករ៕

មតិយោបល់