ព័ត៌មានបច្ចេកវិទ្យា

មាន SmartMerge ហើយ ឈប់ទុកឈ្មោះ និងលេខទូរសព្ទជាន់គ្នាទៀតទៅ!

តើលោកអ្នកជាញឹកញាប់ពិបាកស្វែងរកលេខទូរសព្ទក្នុងកម្មវិធី Contact ដើម្បីធ្វើការហៅចេញ ដោយសារតែមានឈ្មោះ និងលេខមួយចំនួនជាន់គ្នាឬ? បើដូច្នេះ​មែន សូមសាកល្បងប្រើកម្មវិធី SmartMerge នេះទៅ!

កម្មវិធីដែលអាចទាញយកបានដោយសេរីពីក្នុង AppStore លើទូរសព្ទ iPhone នេះ ផ្តល់នូវមុខងារលុប និងច្របាច់បញ្ចូលគ្នានូវឈ្មោះ និងលេខទូរសព្ទក្នុងកម្ម​វិធី Contact ដែលជាន់គ្នាបានយ៉ាងងាយស្រួល។

មិនតែប៉ុណ្ណោះ វាក៏មានដាក់បញ្ចូលនូវមុខងារ Backup លេខទូរសព្ទទៅរក្សាទុកក្នុង Google Drive ឬ Dropbox បានផងដែរ។

សូមចុចត្រង់នេះដើម្បីទាញយក SmartMerge ទៅប្រើប្រាស់លើទូរសព្ទ iPhone របស់លោកអ្នក៕

មតិយោបល់