អង្គការ NASA ប្រកាសនៅថ្ងៃនេះថា ខ្លួននឹងបញ្ចូនយានអវកាសទៅកាន់ភពព្រះអាទិត្យនៅក្នុងរដូវក្តៅ ឆ្នាំ ២០១៨ ខាងមុខ ដែលវានឹងក្លាយជាបេសកកម្មដំបូងបង្អស់របស់មនុស្សជាតិ ក្នុងការបញ្ជូនយានទៅកាន់បរិយាកាសនៃភពដ៏ក្តៅមួយនេះដោយផ្ទាល់។
យាន Parker Solar Probe នឹងត្រូវបាញ់បង្ហោះទៅកាន់ព្រះអាទិត្យសម្រាប់បេសកកម្មដំបូងរបស់អង្គការ NASA។ វានឹងធ្វើដំណើរជុំវិញព្រះអាទិត្យក្នុងរយៈចម្ងាយពីវា ៥.៩៥ លានគីឡូម៉ែត្រ ហើយនឹងអាចហោះដល់ល្បឿន ៧២០,០០០ គីឡូម៉ែត្រ/ម៉ោង។
យាននោះដែរ នឹងបំពាក់ខាលដែលអាចធុននឹងកម្តៅ ១៣៧១ អង្សាសេ ហើយនឹងធ្វើដំណើរកាត់តាមភពព្រះសុក្រដើម្បីឆ្ពោះទៅកាន់ព្រះអាទិត្យ ដើម្បីប្រមូលយកព័ត៌មានពីភពអគ្គីនេះឱ្យបានច្រើន និងច្បាស់លាស់បន្ថែមមិនធ្លាប់មានពីមុន។
បេសកកម្មថ្មីនេះដែរ នឹងអាចជួយស្រាយចម្ងល់អំពីតួនាទីរបស់ភពផែនដីក្នុងប្រព័ន្ធសុរិយគតិ ហើយវាគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៥៕
ប្រភពព័ត៌មានៈ CNN
មតិយោបល់