ចិនៈ ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ និងនាំមុខគេរបស់ចិន Huawei ត្រូវបានគេរាយការណ៍មកថា បាននាំចេញស្មាតហ្វូនបានច្រើនជាង ១០០លានគ្រឿង នៅក្នុងឆ្នាំ ២០១៦ ដែលតួលេខនេះគឺគិចាប់ពីដើមឆ្នាំ មកដល់ពេលនេះ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមស្មាតហ្វូនជាង ១០០លានគ្រឿងនោះ មាន ១.៥លានគ្រឿងជាស្មាតហ្វូន Honor 8 និង ៦លានគ្រឿងទៀតជា P9។ យោងតាមទិន្នន័នេះ អាចបញ្ជាក់បានថា ក្រុមហ៊ុន Huawei ជិតសម្រេចមហិច្ឆិតារបស់ខ្លួនដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុត។
គូរបញ្ជាក់ផងដែរថា ថ្មីៗនេះ Huawei ទើបតែប្រកាសបង្ហាញជាផ្លូវការនូស្មាតហ្វូន Nova និង Nova Plus នៅក្នុងប្រទេសចិន ដែលជាស្មាតហ្វូនកំពូលមួយ ក្នុងចំណោមស្មាតហ្វូនដទៃទៀត៕
មតិយោបល់