ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Sony ធ្លាក់ចុះបរិមាណលក់ស្មាតហ្វូនទ្វេដងក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៦

ថ្ងៃនេះក្រុមហ៊ុន Sony​ បានប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន​សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៦ (ខែ តុលា ដល់ខែ ធ្នូ)។ លទ្ធផលនៃរបាយការណ៍បង្ហាញថា ក្រុមហ៊ុនផ្នែក Sony Mobile Communications ទទួលបានប្រាក់ចំណេញដុលចំនួន ១៨៧ លានដុល្លារ និងរបាយការណ៍ចំណូលពីការលក់សរុបចំនួន ២.២ ពាន់លានដុល្លារ។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា Sony ក៏បានលក់ចេញនូវទូរស័ព្ទដៃ Xperia ចំនួន ៥.១ លានគ្រឿង ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៦ ហើយបើធៀបទៅនឹងត្រីមាសដដែលកាលពីឆ្នាំមុន គឺតិចជាងមុនដល់ទៅ ២.៥ លានគ្រឿងឯណោះ។ ក្រុមហ៊ុនបានថ្លែងថា ការធ្លាក់ចុះបរិមាណលក់ទ្វេដងនេះ គឺបណ្តាលមកពីការកាត់បន្ថយចំនួនលក់ស្មាតហ្វូននៅតំបន់អឺរ៉ុប និងនៅតាមតំបន់ផ្សេងៗដែលពុំអាចរកប្រាក់ចំណេញខ្ពស់។

សរុបមក ក្រុមហ៊ុន Sony បានលក់ចេញស្មាតហ្វូនចំនួន ១៥ លានគ្រឿង ក្នុងអំឡុងឆ្នាំ ២០១៦ ហើយនេះគឺជាអាត្រាលក់ប្រចាំឆ្នាំដែលទាបបំផុត ចាប់តាំងពីឆ្នាំ ២០១២ មក៕

 

ប្រភពព័ត៌មាន៖ Phonearena.com

មតិយោបល់