ព័ត៌មានបច្ចេកវិទ្យា

Apple ប្រកាសចេញ iMac Pro ដែលមានសមត្ថភាពអស្ចារ្យមិនធ្លាប់មានពីមុន

ព័ត៌មានបឋម៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2017 ក្រុមហ៊ុន Apple បានប្រកាសចេញកុំព្យូទ័រប្រភេទលើតុ iMac Pro ដែលមានសមត្ថភាពដ៏មហិមា មិនធ្លាប់មានពីមុន។ វាបំពាក់អេក្រង់កម្រិត 5k និង CPU Xeon 8-core, 10-core និង 18-core ប្រើ RAM ទំហំរហូតដល់ 128 GB ព្រមជាមួយ Hard Drive រហូតដល់ 4TB។

ក្រៅពីនេះ វាក៏ត្រូវបានកែប្រព័ន្ធខ្យល់ត្រជាក់កាន់តែល្អប្រសើរថែមទៀតផង។ ជាមួយសមត្ថភាពទាំងនេះ ត្រូវបានក្រុមហ៊ុនប្រកាសថា ដើម្បីងាយស្រួលប្រើជាមួយ Machine Learning នាពេលអនាគត ហើយវានឹងចេញលក់ក្នុងខែធ្នូខាងមុខ ជាមួយតម្លៃចាប់ពី ៤,៩៩៩​ ដុល្លារអាមេរិក៕

 

មតិយោបល់