ព័ត៌មានបច្ចេកវិទ្យា

កម្មវិធី Files របស់ Apple លេចឡើងលើ AppStore មុនព្រឹត្តិការណ៍ WWDC 2017

មុនព្រឹត្តិការណ៍ WWDC 2017 តែប៉ុន្មានម៉ោងប៉ុណ្ណោះ កម្មវិធីរបស់ក្រុមហ៊ុន Apple ថ្មីមួយ ឈ្មោះថា Files ត្រូវបានរំលេចឡើងក្នុងឃ្លាំងកម្មវិធី AppStore ប៉ុន្តែ វាមិនបានភ្ជាប់មកជាមួយព័ត៌មានលម្អិតអ្វីនោះទេ។

កម្មវិធីថ្មីនេះ ត្រូវបានគេរំពឹងថា Apple បង្កើតឡើងសម្រាប់ផ្តល់ជាមធ្យោបាយកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងឯកសារលើកម្មវិធីផ្សេងៗ ជាជាងអាចធ្វើដូចនេះបានតែនៅលើ iCloud ខុសពីប្រព័ន្ធ Android ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងឯកសារផ្សេងៗលើទូរសព្ទរបស់ពួកគេបានដោយសេរី និងគ្រប់ទីកន្លែងក្នុង Folder ម៉េមូរីម៉ាស៊ីន ឬកាត។

កម្មវិធី Files នេះ ប្រសិនបើវាមានមុខងារដូចជាកម្មវិធី File Management នៅលើទូរសព្ទ ឬថេប្លេតពពួក Android ពិតមែននោះ លោកអ្នកដែលជា Fan របស់ iPhone នឹងកាន់តែពេញចិត្តជាមួយទូរសព្ទ​ដៃដើរលើប្រព័ន្ធ iOS ជាមិនខាន។

ទោះយ៉ាងណាក្តី ការពិតឬយ៉ាងណានោះ គឺមានតែរងចាំដល់ព្រឹត្តិការណ៍ WWDC 2017 ដែលនឹងប្រព្រឹត្តទៅរយ:ពេល ៤ ថ្ងៃនេះបិទបញ្ចប់ប៉ុណ្ណោះ ពេលនោះ អ្វីគ្រប់យ៉ាងនឹងត្រូវបានលាតត្រដាងជាមិនខាន៕

ប្រភពព័ត៌មាន: mashable

មតិយោបល់