
ក្រុមហ៊ុន Google និង Apple ផ្តល់ជូននូវប្រព័ន្ធ Android Auto និង CarPlay ដូចជាប្រព័ន្ធ Android និង iOS អីចឹងដែរ ហើយសេវាទាំង ២ នេះបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទដៃ តាមរយៈឧបករណ៍ប៉ះបញ្ជាលើតាប្លូនៃរថយន្ត ខណៈពេលកំពុងបើកបរ។
ប្រិយមិត្តចង់ដឹងទេថា តើប្រព័ន្ធបញ្ជាលើឡាន Android Auto ឬ CarPlay ណាមួយដែលល្អប្រសើរជាង? មានរថយន្តជាច្រើន សុទ្ធសឹងតែគាំទ្រសេវាទាំង ២ ដោយឡែក ក្រុមហ៊ុនផលិតរថយន្តមួយចំនួនគាំទ្រតែសេវាមួយក្នុងចំណោមទាំង ២ នោះប៉ុណ្ណោះ។
តាមវីដេអូខាងក្រោម បង្ហាញដោយក្រុម TheStraightPipes ឃើញថា Android Auto គឺល្អប្រសើរជាង CarPlay អំឡុងពេលតេស្តលក្ខណៈសម្បត្តិរបស់ពួកវា។ ខណៈដែល CarPlay មើលទៅគួរឲ្យទាក់ទាញ ចំណែកឯ Anodriod វិញ ផ្តល់ជូននូវលក្ខណៈសម្បត្តិល្អប្រសើរច្រើន ដូចដែលប្រព័ន្ធសម្គាល់សំឡេងរបស់វាមានភាពវាងវៃជាង។ ចំពោះ CarPlay ទទួលបានការបរាជ័យនៅពេលធ្វើតេស្ត វាមិនបានធ្វើតាមអ្វីដែលអ្នកប្រើប្រាស់បញ្ជាគ្រប់ចំណុចឡើយ៕
វីដេអូតេស្តៈ
ប្រភពៈ iphonehacks.com
មតិយោបល់