ព័ត៌មានបច្ចេកវិទ្យា

AI របស់ Facebook បានបង្កើតភាសាផ្ទាល់ខ្លួនដោយចៃដន្យ

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍ FAIR (Facebook Artificial Intelligence Research) របស់ក្រុមហ៊ុន Facebook ថ្មីៗនេះ បានធ្វើឱ្យលេចចេញនូវរបគគំហើញដែលគ្មានការរំពឹងទុកថ្មីមួយ ខណៈពួកគេកំពុងព្យាយាមបង្កើនសមត្ថភាពកម្មវិធី AI (Artificial Intelligence) របស់ខ្លួន ហៅថា Bot ឬ Chatbot។ កម្មវិធីទាំងនោះ ដែលគេស្គាល់ថាជា Dialog Agents បានធ្វើការបង្កើតភាសាផ្ទាល់ខ្លួនសម្រាប់ពួកវាភ្ជាប់ទំនាក់ទំនងគ្នា។

ដោយការប្រើប្រាស់ប្រព័ន្ធលក្ខខណ្ឌ Machine Learning កម្មវិធី Bot ទាំងនោះ ត្រូវបានគេផ្តល់នូវសមត្ថភាពធ្វើការសន្ទនាគ្នាដោយសេរី ដើម្បីពង្រឹងជំនាញទំនាក់ទំនងរបស់ពួកវា។ ក្រោយមក ពួកវាក៏បានចាប់ផ្តើមចេះប្រើមធ្យោបាយទំនាក់ទំនងគ្នាដោយប្រើភាសាមួយថ្មីស្រឡាង ហើយគ្មានការចូលរួមបង្កើត ឬជួយពីមនុស្សអ្វីឡើយ។

ជាងនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា Botchat នឹងក្លាយជាអ្នកចរចារដ៏ឆ្លាតវៃអស្ចារ្យ ក្រោយពីពួកវារៀនពីវិធីសាស្រ្តក្នុងការចរចារ ដោយការពឹងផ្អែកទៅលើកម្មវិធី Machine Learning និងយុទ្ធសាស្រ្តថ្មីៗ ក្នុងការបង្កើន​សមត្ថភាពក្នុងមុខជំនាញនេះ៕

ប្រែសម្រួលដោយៈ សេង

ប្រភពព័ត៌មានៈ thenextweb

មតិយោបល់