ជាទូទៅ ក្រុមហ៊ុនស្ថាបននីមួយៗសុទ្ធតែមានដាក់ចេញនូវលក្ខន្តិកៈសម្រាប់អតិថិជនរបស់ខ្លួនគោរព និងប្រតិបត្តិតាម ក្នុងនោះ ក៏រាប់បញ្ចូលទាំងក្រុមហ៊ុន Facebook ផងដែរ។ លក្ខន្តិកៈទាំងនោះ តាក់តែងឡើងដើម្បីឱ្យអ្នកប្រើប្រាស់អនុលោមតាម ប៉ុន្តែបញ្ហានៅត្រង់ វាកម្រមានអ្នកចូលអានណាស់ ដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាយប្រព្រឹត្តិខុសដោយមិនដឹងខ្លួន។
ក្នុងនោះ Post Tech សូមលើកយកលក្ខន្តិកៈពីរចំណុចដែលសំខាន់ ហើយប្រហែលជាប្រិយមិត្តភាគច្រើនមិនធ្លាប់បានដឹងនៅឡើយ។
១- នៅផ្នែក Statement of Rights and Responsibilities (សេចក្តីថ្លែងការអំពីសិទ្ធិ និងភាពទទួលខុសត្រូវ) ត្រង់ចំណុចទី ៤-៥ បានហាមក្មេងអាយុក្រោម ១៣ ឆ្នាំ មិនឱ្យប្រើប្រាស់ Facebook ឡើយ។
២- នៅផ្នែក Facebook Page Term (លក្ខន្តិកៈសម្រាប់ទំព័រហ្វេសប៊ុក) ត្រង់ចំណុច IV-A បានហាមមិនឱ្យផ្សព្វផ្សាយផលិតផល ឬសេវាកម្មណាពាក់ព័ន្ធទៅនឹងអាវុធ ថ្នាំជក់ គ្រឿងស្រវឹង ឬផលិតផលសម្រាប់យុវវ័យផ្សេងៗ ទៅកាន់អ្នកប្រើ Facebook ណា ដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ៕
ប្រែសម្រួលៈ សេង
ប្រភពព័ត៌មានៈ Facebook
មតិយោបល់