ព័ត៌មានបច្ចេកវិទ្យា

ធ្លាប់គិតចង់មើលទូរទស្សន៍ខ្មែរយើងតាម iPhone អត់? ងាយតើ!

ប្រិយមិត្តដែលកំពុងកាន់ទូរសព្ទដៃ iPhone ឬកុំព្យូទ័របន្ទះស្តើង iPad មួយចំនួនប្រហែលជាមិនទាន់ដឹងទេថា ទូរសព្ទដៃរបស់ខ្លួន ទំនើបអាចមើលទូរទស្សន៍ក្នុងស្រុកបានគ្រប់ប៉ុស្តិ៍ និងដោយសេរីបានយ៉ាងងាយ។ ពោលគឺ គ្រាន់តែទាញយកកម្មវិធី Khmer HDTV ពី AppStore ទៅដំឡើងប្រើប៉ុណ្ណោះ។

កម្មវិធីនេះ ប្រជុំទៅដោយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកគ្រប់ប៉ុស្តិ៍ ទូរទស្សន៍ខ្សែកាបល្បីៗ និងទូរទស្សន៍ផ្កាយរណបមួយចំនួន ដែលលោកអ្នកអាចទស្សនាបានគ្រប់ពេលដែលវាចាក់ផ្សាយនៅលើអេក្រង់ទូរសព្ទរបស់ខ្លួន បានដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។

តែទោះបែបនេះក្តី លោកអ្នកក៏ត្រូវចំណាយទំហំទិន្នន័យអិុនធើណែតផងដែរ។ ដូច្នេះ បើលោកអ្នកទស្សនាតាមប្រព័ន្ធ 3G ឬ 4G ជាមួយកញ្ចប់ទិន្នន័យ​អិុន​ធើណែតមានកំណត់ សូមប្រយ័ត្នដាច់លុយដែលនៅសល់ផង! ជាបំណងល្អពី Post Tech។

សូមចុចត្រង់នេះ Khmer HDTV ដើម្បីទាញយក និងដំឡើងកម្មវិធីនេះតាម AppStore។

 

មតិយោបល់