Apple ID គឺជាគណនីសម្រាប់អតិថិជនប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ចុះឈ្មោះបង្កើត ដើម្បីអាចយកទៅប្រើប្រាស់ដើម្បីធ្វើការទាញយកកម្មវិធីផ្សេងៗពីក្នុង App Store ក៏ដូចជារក្សារទុកទិន្នន័យក្នុង Calendar, Note និង Contact ទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យអនឡាញ iCloud និងដំណើរការជាមួយកម្មវិធី FaceTime និង iMessage ជាដើម។ល។ វាមិនទាមទារឱ្យចុះហត្ថលេខាសម្រាប់ទទួលយក Apple ID អ្វីទេ ប្រសិនបើអ្នកចង់បង្កើត Apple ID មួយនោះ គឺគ្រាន់តែអនុវត្តតាមរបៀបខាងក្រោមតែប៉ុណ្ណោះ។
របៀបអនុវត្ត៖
១. ចុចបើកកម្មវិធី Settings
២. ចុចយក iCloud
៣. ចុចយក Create a new Apple ID
៤. វាយបញ្ចូលថ្ងៃ-ខែ-ឆ្នាំកំណើត
៥. ចុចពាក្យ Next
៦. វាយបញ្ចូល នាមត្រកូល និងនាមខ្លួន
៧. ចុចពាក្យ Next
៨. ជ្រើសរើសយកពាក្យថា Use your current email address
៩. វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នក
១០. បញ្ចូល Password (ឩទាហរណ៍៖ Lovingyou989)
១១. បញ្ចូល Password ដដែលម្តងទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់
១២. ជ្រើសរើសសំណួរ
១៣. ផ្តល់ជាចម្លើយ (ចំណាំ៖ ត្រូវចងចាំចម្លើយទាំងអស់)
១៤. ត្រូវបង្កើត សំណួរ និងចម្លើយឲ្យបាន៣
១៥. ចុចយកពាក្យ Agree to the Terms and Conditions.
១៦. ចុចយកពាក្យ Merge
១៧. ចុងយកពាក្យ OK ដើម្បីបញ្ជាក់ការបង្កើត៕
មតិយោបល់