ក្រុមហ៊ុន Mercedes-Benz នឹងប្រកាសចេញជាផ្លូវការនូវរថយន្តដឹកទំនិញប្រភេទពីរបាំងដ៏ប្រណិតរបស់ខ្លួនត្រកូលថ្មី X-Class នៅថ្ងៃទី ១៨ កក្កដា ក្រោយពីម៉ូដគំរូរបស់វាត្រូវបានបើកបង្ហាញលើកដំបូងក្នុងឆ្នាំ ២០១៦។
បន្ទាប់ពីប្រកាសចេញ វានឹងចែកចាយលក់ទៅកាន់ទីផ្សារនៃតំបន់អឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូង តែនឹងមិនមានឡើយការនាំចូលទៅកាន់ទឹកដីអាមេរិកខាងជើង។ ព្រោះក្រុមហ៊ុនយល់ថា រថយន្តប្រភេទនេះ គឺមានទីផ្សារតូចចង្អៀតពេក និងត្រូវប្រឈមជាមួយគូប្រជែងខ្លាំងៗដូចជា Toyota Tacoma, Chevrolet Colorado, និង Ford Ranger។
ទោះយ៉ាងណា គេពុំទាន់ដឹងព័ត៌មានលម្អិតទាក់ទងនឹងលក្ខណៈសម្បតិ្តរថយន្តដ៏ប្រណិតស៊េរីថ្មីនេះនៅឡើយ ប៉ុន្តែ គេរំពឹងថា វានឹងបំពាក់ម៉ាស៊ីនម៉ាស៊ុត V6 ដែលអាចបញ្ចូនថាមពលទៅលើកង់ទាំងបួនបានតាមបច្ចេកវិទ្យា 4MATIC។ ពីមុនមកដែរ ក្រុមហ៊ុនបានប្រកាសថា X-Class របស់ខ្លួន អាចអូសទម្ងន់បាន ៣,៥ តោន ហើយដឹកបាន ១ តោន៕
https://youtu.be/-Ww8khzqBT4
មតិយោបល់