ព័ត៌មានបច្ចេកវិទ្យា

វិធីលុប​ Search History ពីក្នុង Facebook និង​ Chrome នៅលើទូរសព្ទ Android ឬ iPhone

Facebook និង Chrome គឺប្រាកដជាកម្មវិធីដែលលោកអ្នកឧស្សាហ៍បើកប្រើញឹកញាប់បំផុតនៅលើទូរសព្ទដៃជាមិនខាន ហើយវាក៏មានមុខងារសម្រាប់ស្វែងរកមិត្ត ឈ្មោះ អាសយដ្ឋានគេហទំព័រ ឬព័ត៌មានផ្សេងៗផងដែរ។ រាល់ឈ្មោះ និងអាសយដ្ឋានទាំងនោះ ត្រូវបានកត់ត្រាទុកនៅក្នុង History របស់កម្មវិធីជាហូរហែតាមកាលបរិច្ឆេទ ដោយស្វ័យប្រវត្តិ។ ម្លោះហើយ បើលោកអ្នកគិតថាអ្វីៗដែលខ្លួនធ្លាប់រុករក គឺជារឿងរសើប ឬអាថ៍កំបាំង មិនចង់បែកធ្លាយដល់អ្នកដទៃ ឬមិត្តភក្តិនោះ លោកអ្នកអាចលុបសម្អាតវាចោលបាន តាមវិធីដ៏ងាយស្រួលដូ​ចដែល Post Tech សូមលើកយកមកបង្ហាញខាងក្រោម៖

1- សម្រាប់កម្មវិធី Chrome
– សូមបើកកម្មវិធី រួចចុចលើប៊ូតុងមឺនុយ (រូបសញ្ញាចុចបី) ហើយជ្រើសរើសយក History
– សូមចុចលើ CLEAR BROWSING DATA… រួចចុចធីកលើ Browsing history
– នៅលើប្រអប់ខាងក្រោម Clear data from the សូមជ្រើសរើសពេលម៉ោងនៃការស្វែងរករបស់លោកអ្នក (មួយម៉ោង ថ្ងៃ សប្តាហ៍ ឬមួយខែមុន)
– រួចចុចលើប៊ូតុង CLEAR DATA ជាការស្រេច។

2- សម្រាប់កម្មវិធី Facebook
– ជាដំបូង សូមចូលទៅកាន់ប្រអប់ Search នៅលើកម្មវិធី Facebook រួចចុចលើ EDIT
– បន្ទាប់មក វានឹងលោតចូលផ្ទាំងកម្មវិធី Activity log ហើយលោកអ្នកនឹងឃើញ Filter និង Clear Searches
– សូមចុចលើ Clear Searches រួចចុចលើប៊ូតុង Confirm ជាការស្រេច។

បញ្ជាក់ៈដំណាក់កាលនៃការបង្ហាញខាងលើ គឺធ្វើឡើងនៅលើទូរសព្ទដៃប្រភេទ Android ជំនាន់ Nougat។ ប៉ុន្តែ លោកអ្នកក៏អាចអនុវត្តបាននៅលើទូរសព្ទដៃ Android និង​ iPhone ផងដែរ តាមលំនាំស្រដៀង ឬក៏ដូចគ្នា៕

មតិយោបល់