ព័ត៌មានបច្ចេកវិទ្យា

របៀបបិទផ្តាច់ Background App លើទូរសព្ទដើរដោយប្រព័ន្ធ Android

នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android នៅពេលលោកអ្នកបើកប្រើកម្មវិធីណាមួយហើយ កម្មវិធីនោះ នឹងនៅបន្តដំណើរការរបស់វាខាងក្នុង Background ឬម៉ាស៊ីនទូរសព្ទជាប់ជានិច្ច បើទោះជាលោកអ្នកចុចចាកចេញ ឬប្តូរទៅកាន់កម្មវិធីមួយផ្សេងទៀតក៏ដោយ។ ហេតុនេះហើយ កាលណាកម្មវិធីកាន់តែច្រើនឡើងត្រូវបានបើក នោះទូរសព្ទ Android លោកអ្នក នឹងកាន់តែដើរយឺតទៅៗ ដោយសារតែពួកវាបានចាប់យកទំហំផ្ទុកក្នុង RAM របស់ទូរសព្ទ។
បញ្ហានេះ នឹងមិនសម្គាល់ដឹងនោះទេ ប្រសិនបើទូរសព្ទ Android លោកអ្នកជាម៉ូឌែលទំនើបចុងក្រោយដូច​ជា Galaxy S8 ឬ P10 ជាដើមនោះ។ តែបើមិនមែនវិញ លោកអ្នកចាំបាច់ត្រូវបិទផ្តាច់ App ដែលខ្លួនឈប់ប្រើចេញពីផ្ទាំង Background ទើបបាន ដោយអាចអនុវត្តបានតាមវិធីដែល Post Tech បង្ហាញជូនដូចខាងក្រោម៖ ១- ចូលទៅកាន់មឺនុយកម្មវិធីបើកឡើងថ្មីៗ ដោយចុចប៉ះលើប៊ូតុងរាង”ការ៉េ”នៅខាងក្រោម ឬប៊ូតុងរាងអក្សរ “L” ផ្តេកទល់ខ្នងគ្នា (សម្រាប់ Galaxy S8 ឬ S8+) ឬយកម្រាមដៃប៉ះលើប៊ូតុង Home រួចអូសមកខាងស្តាំ (សម្រាប់ Huawei P10 ឬ P10 Plus)


២- បន្ទាប់មក ស្វែងរក App ដែលលោកអ្នកចង់បិទផ្តាច់វាចេញពី Background កម្មវិធី


៣- បន្ទាប់មកទៀត ចុចប៉ះលើប៊ូតុងសញ្ញា “x” ឬយកម្រាមដៃអូសលើ App នោះទៅខាងស្តាំ។ ប្រសិនបើលោកអ្នកចង់បិទផ្តាច់ App ចោលទាំងអស់ សូមចុចលើប៊ូតុង CLEAR ALL

៤- ប្រសិនបើទូរសព្ទនៅតែដើរយឺតទៀត សូមចូលទៅកាន់កម្មវិធី Settings -> General -> Apps ឬ Application Manager

៥- បន្ទាប់មក ចុចលើ “All apps” រួចរំកិលផ្ទាំងកម្មវិធីចុះដើម្បីរក App ណាដែលកំពុងដំណើរការ រួចចុចលើ App នោះ


៦ បន្ទាប់មកទៀត ចុចលើ “Force Stop” ដើម្បីផ្តាច់ដំណើរការរបស់វាចោលទាំងស្រុង ជាការស្រេច៕

ប្រភពព័ត៌មាន: tomsguide

មតិយោបល់