Do Not Disturb នៅលើប្រព័ន្ធ iOS 11 ត្រូវបានក្រុមហ៊ុន Apple ដាក់បន្ថែមនូវមុខងារទប់ស្កាត់ការរំខានក្នុងពេលកំពុងបើកបរ ដែលនៅពេលដែលវាបើក សារដំណឹងលើផ្ទាំង Notification នឹងមិនលោតឡើងមកនោះទេ ចំណែកសារ SMS ក៏ដូច្នេះដែរ តែអ្នកផ្ញើមកនឹងទទួលបានសារឆ្លើយតបដោយស្វ័យប្រវិត្តមួយ។ សម្រាប់ការហៅទូរសព្ទចូលវិញ គឺវានឹងលោតឱ្យដឹងតែចំពោះ iPhone ដែលកំពុងភ្ជាប់ជាមួយ Bluetooth រថយន្ត ឬឧបករណ៍បន្ទាប់បន្សំណាដែលអនុញ្ញាតឱ្យលោកអ្នកអាចទទួលការហៅចូលដោយមិនចាំបាច់ប្រើដៃប៉ុណ្ណោះ។ ដើម្បីសុវត្ថិភាពក្នុងពេលបើកបរជាចម្បង ចង់មិនចង់លោកអ្នកគួរប្រើមុខងារនេះ តាមវិធីដូចខាងក្រោម៖
- ចូលទៅកាន់កម្មវិធី Settings
- ចុចកុងតាក់បើកលើមុខងារ Do Not Disturb
- អូសផ្ទាំងកម្មវិធីចុះមកក្រោម ឱ្យមកដល់ DO NOT DISTURB WHILE DRIVING រួចចុចលើ Activate
- លោកអ្នកនឹងឃើញមានជម្រើស ៣: Automatically, When Connected to Car Bluetooth, និង Manually (រើសទុកមកស្រាប់) ក្នុងនោះបើលោកអ្នកជ្រើសយក៖
- > Automatically: វានឹងបើកដំណើរការដោយស្វ័យប្រវត្តិ នៅពេល iPhone អ្នកចាប់ដឹងថាអ្នកកំពុងបើកបរយានយន្ត
- > When Connected to Car Bluetooth: វានឹងបើកដំណើរការដោយស្វ័យប្រវត្តិ នៅពេល iPhone អ្នកតភ្ជាប់ជាមួយប្រព័ន្ធ Bluetooth របស់រថយន្ត
- > Manually: វានឹងបើកដំណើរការតែនៅពេលណាលោកអ្នកចុចបើកប៉ុណ្ណោះ។
បញ្ជាក់ៈ លោកអ្នកក៏អាចដាក់បញ្ចូលកុងតាក់បិទបើកមុខងារ Do Not Disturb លើផ្ទាំង Control Center បានផងដែរ ដោយចូលទៅកាន់កម្មវិធី Settings -> Control Center -> Customize Controls រួចចុចលើសញ្ញា + ក្បែរ “Do Not Disturb While Driving”។ បន្ទាប់មក ដើម្បីប្រើវា លោកអ្នកគ្រាន់តែទាញផ្ទាំង Control Center ចេញពីផ្ទៃខាងក្រោមនៃអេក្រង់ Home Screen រួចចុចលើរូបឡានម្តងដើម្បីបើក (លោតពណ៌បៃតង) និងចុចម្តងទៀតដើម្បីបិទ៕
មតិយោបល់