នេះគឺជារថយន្តដំបូងបង្អស់ដែលត្រូវបានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពិតប្រាកដ។ វាមិនមែនកើតចេញមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សណាមួយដូចជា Alphabet ឬ Telsa នោះទេ ប៉ុន្តែ គឺជារថយន្ត Super Cruise ស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Cadillac។
ខុសពីបច្ចេកវិទ្យាជំនួយការបើកបរទំនើបៗរបស់ក្រុមហ៊ុនដទៃ រថយន្តប្រភេទទ្វារ ៤ ធុនធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ ត្រូវបានរចនាឡើងដើម្បីអាចឱ្យវាបើកបរដោយមិនចាំបាច់ត្រូវការមនុស្សបញ្ជាពិតៗ នៅលើដងមហាវិថីធំៗ បើទោះបីជាវាមិនអាចបើកបរនៅផ្លូវក្នុងទីប្រជុំជន ឬផ្លូវលំក៏ដោយ។

ពោលគឺ ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់វាមិនចាំបាច់ត្រូវការមនុស្សកាន់ដៃចង្កូតដូចជាប្រព័ន្ធរថយន្តរបស់ក្រុមហ៊ុន Tesla ឬ Mercedes-Benz នោះទេ។ ហើយបើតាមការសាកល្បងបង្ហាញថា Cadillac CT6 2018 ដ៏ប្រណិតនេះ អាចរថដោយខ្លួនឯងយ៉ាងនឹង និងសុក្រិតជាងរថយន្តដែលបំពាក់ប្រព័ន្ធស្វ័យបើកបរនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
មតិយោបល់