ព័ត៌មានបច្ចេកវិទ្យា

តើមុខងារ Siri នៅលើ iPhone ប្រើសម្រាប់ធ្វើអ្វីខ្លះ? សង្ស័យអត់ដឹងទេ . . .

តើមុខងារ Siri ប្រើសម្រាប់ធ្វើអ្វីខ្លះទៅ? នៅថ្ងៃនេះ Post Tech សូមបង្ហាញប្រាប់ទៅដល់ប្រិយមិត្តឲ្យបានជ្រាបច្បាស់ និងដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ​

Siri គឺជាមុខងារមានស្រាប់នៅលើ iPhone អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មិនចាំបាច់ចុចបញ្ជាដោយដៃទៅលើអេក្រង់ទូរស័ព្ទ ជំនួសមកវិញដោយការប្រើសម្លេងបញ្ជាឲ្យ iPhone ធ្វើកិច្ចការអ្វីមួយបានតាមចិត្ត។

ចំណាំ៖ ដើម្បីប្រើប្រាស់មុខងារនេះបាន លោកអ្នកត្រូវភ្ជាប់ iPhone ជាមួយបណ្តាញអ៊ិនធើណែតជាដាច់ខាត។

របៀប បើក/បិទ មុខងារ Siri

១ – ចុចបើកកម្មវិធី Settings

២ ​- ចុចចូលមុខងារ Siri

៣ – ទាញបើកកុងតាក់ Siri

របៀបកំណត់ការប្រើប្រាស់មុខងារ Siri

១ – ចុចបើកកម្មវិធី Settings

២ ​- ចុចចូលមុខងារ Siri

៣ – ទាញបើកកុងតាក់ ​Access on Lock Screen

៤ ​- ទាញបើកកុងតាក់ Allow “Hey Siri” ដើម្បីងាយស្រួលប្រើមុខងារតាមរយៈការនិយាយពាក្យថា Hey Siri។ បន្ទាប់ពីចុចរួច វានឹងលោតចេញផ្ទាំងថ្មី ក្រោយមក ត្រូវចុចលើពាក្យថា Set Up Now ក្រោយមកទៀត ត្រូវនិយាយ ៥ ដងថា Hey Siri -> Hey Siri -> Hey Siri -> Hey Siri, how’s the weather today? -> Hey Siri, It’s me. ចុងក្រោយបង្អស់ ត្រូវចុចពាក្យថា Done។

បញ្ជាក់៖ ចំពោះ iPhone ចាប់ពីស៊េរី 6s ឡើងទៅ ទើបបានអាចប្រើ Allow “Hey Siri” នេះបាន។

របៀបប្រើមុខងារ Siri

ដើម្បីប្រើមុខងារនេះ សូមហៅជាសម្លេងទៅកាន់ iPhone ថា “Hey Siri” បន្ទាប់មក ប្រើពាក្យបញ្ជាតាមជម្រើសដូចបានបង្ហាញជូនខាងក្រោម៖

  • Hey Siri -> Play the music (បញ្ជាឲ្យចាក់ចម្រៀង) | Next Song (ប្តូរទៅបទបន្ទាប់) | Stop Music (បញ្ឈប់បទចម្រៀង)
  • Hey Siri -> Remind me to do something (ដាក់ការរំលឹកឲ្យធ្វើអ្វីមួយ)
  • Hey Siri -> Hey Siri, wake me up at 6:30 AM (ដាក់ម៉ោងរោទិ៍ 6:30 AM)
  • Hey Siri -> Note, About Something (បង្កើតកំណត់ត្រាថ្មីមួយ)
  • Hey Siri -> Open (Facebook, Messenger ឬ YouTube . . .) បើកកម្មវិធីណាមួយ
  • Hey Siri -> Call (ឈ្មោះលេខទំនាក់ទំនងដែលបានរក្សាទុកជាភាសាអង់គ្លេស)
  • Hey Siri -> How’s the weather today? (ថ្ងៃនេះអាកាសធាតុមានសភាពយ៉ាងដូចម្តេច?)

ចុចអានអត្ថបទ៖ អ្នកនេសាទមួយក្រុមរួចផុតពីគ្រោះថ្នាក់លិចលង់ទូកក្នុងសមុទ្រ ដោយសារបានមុខងារ Siri ជួយ

មតិយោបល់