អេក្រង់ iPhone ឬ iPad របស់លោកអ្នកត្រូវបានតាំងឡើងរួចជាស្រេចនូវរូបភាពពីក្រុមហ៊ុន Apple នៅពេលកំពុងជាប់សោ ប៉ុន្តែ លោកអ្នកក៏អាចប្តូរវាបានតាមចិត្តចង់ផងដែរជាមួយរូបភាពស្កប់ កម្រើក ឬមានចលនា តាមចិត្តចង់របស់លោកអ្នក ដោយគ្រាន់តែអនុវត្តតាមរបៀបដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

- បើកកម្មវិធី Settings លើ Home Screen
- ចុចលើ General -> Wallpaper -> Choose a New Wallpaper
- ចុចលើ “location” ដើម្បីចូលទៅកាន់ទីតាំងរក្សារូបភាពដែលលោកអ្នកចង់ជ្រើសរើស
- Dynamic: បណ្តុំរូបភាពពពុះសាប៊ូដែលអាចអណ្តែតចុះឡើងតាមចលនាទូរសព្ទ
- Stills: រូបភាពនឹងថ្កល់ភ្ជាប់មកស្រាប់របស់ Apple
- Live: រូបភាពរស់ភ្ជាប់មកស្រាប់របស់ Apple ដែលវាមានចលនាកម្រើកឡើងនៅពេលលោកអ្នកយកម្រាមដៃសង្កត់ជាប់បន្តិចលើផ្ទៃអេក្រង់
- Libraries: កម្រងរូបភាពដែលមាននៅក្នុងកម្មវិធី Photos ទាំងអស់ រាប់បញ្ចូលទាំងរូបថត Selfie និង Live Photos

- ចុចលើរូបភាពដែលលោកអ្នកចង់ដាក់តាំងលើផ្ទាំងអេក្រង់ពេលកំពុងជាប់សោ
- ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះការកំណត់មកពីនាយលើរូបតាំងនោះ លោកអ្នកអាច៖
- Move and Scale: ពង្រីកបង្រួមផ្ទាំងរូបភាពឱ្យចំទីតាំង ឬបរិវេណណាមួយដែលលោកអ្នកពេញចិត្ត
- Motion: ជ្រើសរើសឱ្យរូបភាពនោះ”នឹងថ្កល់” “មានចលនារេចុះឡើង”ទៅតាមចលនាទូរសព្ទ ឬ”រស់រវើក”
- ចុចលើ Set
- ចុចលើ Set Lock Screen ប្រសិនបើលោកអ្នកចង់ឱ្យវាបង្ហាញនៅលើតែផ្ទាំងអេក្រង់ពេលកំពុងជាប់សោ ឬក៏ចុចលើ Both ដើម្បីឱ្យវាបង្ហាញទាំងលើផ្ទាំង Home Screen៕

មតិយោបល់