រាជធានីភ្នំពេញ (១៤ មីនា ២០១៨) — ធនាគារ ABA (សមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា) បាន ប្រារព្ធពិធីសម្ពោធបើក ជាផ្លូវការឡើងវិញនូវអគារការិយាល័យកណ្ដាល និងអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន។ ពិធីនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិ កាណាដា។
ថ្លែងនៅក្នុងពិធី លោក Askhat Azhikhanov បានមានប្រសាសន៍ថា “យើងបានដឹងថាយើងត្រូវតែ វិវឌ្ឍន៍រីកចម្រើនទៅមុខតាមពេលវេលា និងនាំមកនូវអគារដ៏ទំនើបនិងថ្មីសន្លាងនេះ ដែលនឹងបំពេញតម្រូវ ការធុរកិច្ច និងផ្ដល់ឱកាសដល់ការរីកចម្រើនទៅមុខបន្ថែមទៀត។” លោកក៏បានបន្ថែមទៀតថា “ឥឡូវនេះ យើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ, ពិភាក្សាការងារ, ក៏ដូចជាកិច្ចការ និងសកម្មភាពកម្សាន្តដើម្បីប្ដូរ បរិយាកាសសម្រាប់បុគ្គលិកយើងផងដែរ។”
មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក Louis Vachon នាយកប្រតិបត្តិនៃធនាគារជាតិ កាណាដា បានលើកឡើងថា “ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម ជាមួយ លោក លោក ស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាលរបស់ ធនាគារ ABA នាឱកាសនេះ។ សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សម្ពន្ធធនាគារ ជាតិកាណាដា នៅកម្ពុជា។”
អគារការិយាល័យកណ្ដាលរបស់ធនាគារ ABA ត្រូវបានជួសជុលកែលម្អថ្មី និងប្រែក្លាយទៅជាអគារ ការិយាល័យដ៏ទំនើប និងធំទូលាយប្រកបដោយសោភណភាពកណ្ដាលទីក្រុងភ្នំពេញ។
អគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាល ត្រូវបានបើក នៅកន្លែងស្ដុបកែងជ្រុង នៃមហាវិថីព្រះ សីហនុ និងផ្លូវ៦៣ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនដែលបន្តកើនឡើងជាបន្តបន្ទាប់។ អគារសេវា អតិថិជន បានបន្ថែមម៉ោងប្រតិបត្តិការ ព្រមទាំងបើកដំណើរការ ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល១២ ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន របស់ ABA។
ការជួសជុលនិងកែលម្អអគារការិយាល័យកណ្ដាល និងការបើកឲ្យដំណើរការអគារសេវាអតិថិជននេះ ជា ទឡ្ហីករណ៍យ៉ាងច្បាស់ដែលបង្ហាញអំពីការគាំទ្រដ៏រឹងមាំពីសំណាក់ភាគហ៊ុនិកដ៏ធំរបស់ABA គឺធនាគារ ជាតិកាណាដា ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរក្នុងការបម្រើសេវាជូនប្រជាជន កម្ពុជាផងដែរ។
អំពីធនាគារជាតិកាណដា
ធនាគារជាតិកាណដា (www.nbc.ca) គឺជាធនាគារពាណិជ្ជធំជាងគេ ដែលមានទ្រព្យសកម្មប្រមាណជា ១៩៥ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃ៣១ ខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានឹងបុត្រសម្ពន្ធរបស់ខ្លួន ធនាគារជាតិកាណដា បង្កើតបាននូវសម្ពន្ធមួយនៃសម្ពន្ធហិរញ្ញវត្ថុរួមបញ្ចូលឈានមុខរបស់កាណាដា។ ធនាគារ មានការិយាល័យកណ្ដាល ស្ថិតនៅទីក្រុងម៉ុនត្រៀលនិងមានសាខាស្ទើរគ្រប់ខេត្តនៃប្រទេស ជាមួយអតិថិជនជាឯកត្តជនជាង ២.៥លាននាក់។ មូលបត្ររបស់ធនាគារ ត្រូវបានចុះបញ្ជីនៅ ក្រុមហ៊ុនមូលបត្រ តូរ៉ុនតូ (Toronto Stock Exchange)។ អតិថិជននៅសហរដ្ឋអាមេរិក, តំបន់អឺរ៉ុប, និងតំបន់ផ្សេងៗទៀតនៃពិភពលោក ត្រូវបានបម្រើសេវាជូនតាមរយៈបណ្ដាញការិយាល័យតំណាង, បុត្រសម្ពន្ធ, និងដៃគូនានាជាច្រើន របស់ធនាគារ។
មតិយោបល់