កំពូលទូរសព្ទដៃឆ្នើមទាំង ១០ លើពិភពលោក ដែលអ្នកគួរពិចារណាទិញ

ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក​ MWC ទើបនឹងបញ្ចប់ យើងឃើញមានវត្តមានស្មាតហ្វូនជំនាន់ថ្មីប៉ុន្មានគ្រឿងលេចចេញមក មានដូចជាជំនាន់ថ្មីរបស់ LG, Sony និង Motorola។ យ៉ាងណាក្តី ស្មាតហ្វូនថ្មីទាំងប៉ុន្មាននេះ នឹងមិនលើកយកមកធ្វើចំណាត់ថ្នាក់ក្នុងពេលនេះទេ។ ខាងក្រោមជាកំពូលស្មាតហ្វូនទាំង ១០ លើពិភពលោក ដែលប្រិយមិត្តគួរដឹង ៖

១០ – OnePlus 3T បំពាក់កាមេរ៉ាមុខ និង RAM ធំបំផុត

OnePlus 3T ជាជំនាន់ថ្មីបន្ទាប់ OnePlus 3 ល្បីក្នុងវិស័យហ្គេម ដោយសារកម្លាំងម៉ាស៊ីនរបស់វាសង្កត់ធ្ងន់លើល្បឿនដំណើរការ។ លក្ខណ:ពិសេសរបស់វា មានដូចជា CPU Snapdragon 821 អេក្រង់ ៥.៥ អ៊ីញ កាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចសែល កាមេរ៉ាមុខទំហំ ១៦ មេហ្គាភិចសែល RAM 6GB ថាមពលថ្ម 3400 mAh។

តម្លៃ៖ ៤៤០ ដុល្លារ

– iPhone SE ខ្លាំងជាងគេក្នុងចំណោមស្មាតហ្វូនអេក្រង់តូចជាង អ៊ីញ

iPhone SE ជាទូរស័ព្ទដៃរាងតូចប៉ុន្តែសមត្ថភាពខ្លាំងដូច iPhone 6s អីចឹង។ លក្ខណ:ពិសេស មានដូចជា CPU Apple A9 អេក្រង់ ៤.០ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល កាមេរ៉ាមុខទំហំ ១.២ មេហ្គាភិចសែល RAM 2GB ថាមពលថ្ម 1624 mAh។

តម្លៃ៖ ៣៩៩ ដុល្លារ

 

– iPhone 6S ជាទូរសព្ទកម្រិតមធ្យម តែអាចថតផ្តិតយកវីដេអូខ្នាត 4k បានយ៉ាងឡូយ

iPhone 6s មានភាពឆ្នើមត្រង់មុខងារ 3D Touch រាងស្អាតហើយមាំ និងកម្លាំងម៉ាស៊ីនខ្លាំង។ លក្ខណ:ពិសេសមានដូចជា CPU Apple A9 អេក្រង់ ៤.៧ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល ថតវីដេអូបានក្នុងកម្រិត 4k​ កាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែល RAM 2GB ថាមពលថ្ម 1715 mAh។

តម្លៃ៖ ៥០២ ដុល្លារ

 

– iPhone 6S Plus មានល្បឿនស្កេនក្រយៅដៃរហ័សមិនគួរជឿ

iPhone 6s Plus កំពុងធ្លាក់ថ្លៃខ្ទង់ ១០០ ដុល្លារ ដោយសារតែវត្តមាន iPhone 7 Plus បានបង្ហាញខ្លួន នេះជាឱកាសល្អរបស់ប្រិយមិត្ត រីឯសមត្ថភាពលើស iPhone 6s ទៅទៀត ជាមួយល្បឿនស្កេនក្រយៅដៃរហ័សមិនគួរជឿ។ លក្ខណ:ពិសេសមានដូចជា CPU Apple A9 អេក្រង់ ៥.៥ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល ថតវីដេអូបានក្នុងកម្រិត 4k កាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែល RAM 2GB ថាមពលថ្ម 2750 mAh។

តម្លៃ៖ ៦៥០ ដុល្លារ

 

– Galaxy S7 កម្លាំងម៉ាស៊ីនខ្លាំងហើយ អាវក្រោះការពារទឹកក៏មាំទៀត

Samsung Galaxy S7 មានតួខ្លួនស្រោបដោយលោហ:ធាតុបែបស្ព័រ រីឯកាមេរ៉ាថតបានយ៉ាងស្អាត មិនចាញ់ iPhone 7 Plus ប៉ុន្មានទេ លើសពីនេះវាមានអាវក្រោះការពារទឹកជ្រាបបានយ៉ាងរឹងមាំ។ លក្ខណ:ពិសេសមានដូចជា CPU Octa-core បន្ទះឈីប​ Exynos 8890 Octa​​​ អេក្រង់ ៥.១ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល ថតវីដេអូបានក្នុងកម្រិត 4k កាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែល RAM 4GB ថាមពលថ្ម 3000 mAh។

តម្លៃ៖ ៤៦៨ ដុល្លារ

 

– Galaxy S7 Edge ខ្លាំងដូច S7 ដែរតែថែមអេក្រង់កោងកាន់តែទាក់ទាញ

Samsung Galaxy S7 Edge មានលក្ខណ:សម្បត្តិដូចគ្នាទៅនឹង Galaxy S7 ដែរ ប៉ុន្តែភាពខុសប្លែកនៅត្រង់ S7 Edge មានអេក្រង់ ៥.៥ ធំជាង S7 បន្តិច និងគែមសងខាងនៃអេក្រង់មានរាងកោង រីឯថាមពលថ្មធំជាងរហូតដល់ 3600 mAh។

តម្លៃ៖ ៥៥៥ ដុល្លារ

 

– iPhone 7 បំពាក់អាវក្រោះការពារទឹកជ្រាបជាលើកដំបូងបង្អស់របស់ក្រុមហ៊ុន Apple

Apple iPhone 7 ពាំនាំកម្មវិធីល្អៗមកជូនអ្នកប្រើប្រាស់ ជាមួយកំណែប្រព័ន្ធ iOS ចុងក្រោយ។ វាធ្វើការបានយ៉ាងល្អ ជាមួយផលិតផល កាសស្តាប់អត់ប្រើខ្សែ ហៅថា “AirPods” របស់ក្រុមហ៊ុន Apple។ លក្ខណ:ពិសេសមានដូចជា CPU Apple A10 Fusion អេក្រង់ ៤.៧ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល ថតវីដេអូបានកម្រិត 4k កាមេរ៉ាមុខទំហំ ៧ មេហ្គាភិចសែល RAM 2GB ថាមពលថ្ម 1960 mAh។

តម្លៃ៖ ៦៥០ ដុល្លារ

 

– iPhone 7 Plus បំពាក់កាមេរ៉ាភ្លោះ ថតរូបយឹតបាន តង់ ដោយមិនបារម្ភរឿងខូចគុណភាពរូប

Apple iPhone 7 Plus បំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ រួមជាមួយមុខងារថតរូប Portrait Mode ថែមទាំងអាចយឹតរូបបាន ២ តង់ ឲ្យមកជិតទៀតផង។ លក្ខណ:ពិសេសមានដូចជា CPU Apple A10 Fusion អេក្រង់ ៥.៥ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល ថតវីដេអូបានកម្រិត 4k កាមេរ៉ាមុខទំហំ ៧ មេហ្គាភិចសែល RAM 3GB ថាមពលថ្ម 2900 mAh។

តម្លៃ៖ ៧៦៩ ដុល្លារ

 

– Google Pixel XL​ អាចថតរូបវីដេអូកម្រិត HDR ច្បាស់ត្រជាក់ភ្នែកបំផុត

Google Pixel XL សម្រិតសម្រាំងឡើងដោយក្រុមហ៊ុន Google ដោយផ្ទាល់ ផ្តោតសំខាន់លើគុណភាពគ្រឿងម៉ាស៊ីន។ តួខ្លួនស្រោបដោយលោហ:ធាតុ ផ្ទៃខាងក្រោយបំពាក់ដោយកញ្ចក់ Stylish។ ផ្នែកកាមេរ៉ារបស់ Google Pixel XL ត្រូវបានគេយកផ្ទឹមគ្នាជាមួយ iPhone 7 Plus និង Galaxy S7។ អ្វីដែលពិសេសគឺវាអាចថតរូប HDR ផ្តិតចេញរូបភាពយ៉ាងច្បាស់អស្ចារ្យប្រៀបដូចជាកាមេរ៉ាឌីជីថលអីចឹង។ លក្ខណ:ពិសេសមានដូចជា CPU Snapdragon 821 អេក្រង់ ៥.៥ អ៊ីញ កាមេរ៉ាក្រោយទំហំ ១២.៣ មេហ្គាភិចសែល ថតវីដេអូបានកម្រិត 4k កាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល RAM 4GB ថាមពលថ្ម 3450 mAh។

តម្លៃ៖ ៧៦៩ ដុល្លារ

 

– Google Pixel ជាកំពូលស្មាតហ្វូនដើរដោយប្រព័ន្ធ Android

Google Pixel គឺជាកំពូលស្មាតហ្វូនលំដាប់ ១ លើពិភពលោក វាមានរូបរាង និងសមត្ថភាពដូចគ្នាទៅនឹង Google Pixel XL ដែរ ខុសប្លែកតែអេក្រង់របស់វា ៥.០ អ៊ីញ។ វាតែងតែទទួលបានកំណែប្រព័ន្ទ Android ថ្មីៗមុនគេពីក្រុមហ៊ុន Google។ Google Pixel មានសមត្ថភាពខ្លាំងជាង iPhone 7 Plus ទៅទៀតដោយសារវាមានអេក្រង់ច្បាស់ជាង និងភ្លឺជាង ថែមទាំងប្រើប្រាស់នូវមុខងារសាកថ្មឆាប់ពេញដ៏មានសក្តានុពល។

តម្លៃ៖ ៦៤៩ ដុល្លារ

 

ចំណាំ៖ តម្លៃរបស់ពួកវាអាចលើសខ្វះបន្តិចបន្តួច ទៅតាមតំបន់ដែលលោកអ្នកកំពុងរស់នៅ។

ដកស្រង់ពីbusinessinsider.com

 

មតិយោបល់