ចិន៖ នៅមុននេះ មានរូបភាព និងព័ត៌មានជាច្រើនទាក់ទងនឹង iPhone 7 ត្រូវបានលេចឮពេញប្រព័ន្ធអនឡាញ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបភាពចុងក្រោយមួយសន្លឹក ដែលត្រូវបានបែកធ្លាយពីរោងចក្រផ្គត់ផ្គង់ Apple នៅចិន។
រូបភាពមួយសន្លឹកថ្មីនេះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Twitter ដែលគណនីបង្ហោះនោះ ត្រូវបានគេជឿថា ជាប្រភពជិតស្និទ្ធមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ Apple។ រូបភាពនេះ ត្រូវបានគេថតចេញពីវីដេអូ និងបានអះអាងថា វាជារូបភាព iPhone ជំនាន់ថ្មី ហើយនឹងបង្ហាញខ្លួននៅយប់នេះ (ម៉ោងនៅកម្ពុជា)។
គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបានគេរាយការណ៍មកថា មានរូបរាងដូចគ្នាទៅនឹង iPhone ម៉ូដែលមុន ដោយក្នុងនោះ iPhone 7 Plus មានកាមេរ៉ាភ្លោះ និងមាន RAM ទំហំ 3GB ហើយទាំង iPhone 7 និង iPhone 7 Plus គឺពុំមានម៉ូដែល 16GB ឡើយ៕
មតិយោបល់