ព័ត៌មានបច្ចេកវិទ្យា

ស្ងាត់ៗ Samsung បើកបង្ហាញសមាសធាតុផ្សំដ៏សំខាន់មួយសម្រាប់ Galaxy S9

ដោយគ្មានការរៀបចំវេទិកា ឬសន្និសីទ្ធកាសែតអ្វីទាំងអស់ ក្រុមហ៊ុន Samsung ស្រាប់តែធ្វើការបើកបង្ហាញនូវគ្រឿងផ្សំដ៏សំខាន់បំផុតមួយសម្រាប់បំពាក់ឱ្យស្មាតហ្វូនលំដាប់កំពូលជំនាន់បន្ទាប់របស់ខ្លួន ក្នុងឱកាសទទួលពាន CES 2018 Innovation Award ដោយនោះគឺ បន្ទះឈីប Exynos 9810។

បន្ទះឈីប CPU នេះ គឺជាជំនាន់ក្រោយរបស់បន្ទះឈីបស៊េរី Exynos 9 ដែលបំពាក់លើស្មាតហ្វូនស៊េរីខ្ពស់ Galaxy S8 និង Note 8។

ទោះយ៉ាងណា ក្រុមហ៊ុនមិនបានប្រាប់អ្វីច្រើនពីសមត្ថភាពនៃបន្ទះឈីបថ្មីនេះនោះទេ គឺគ្រាន់តែថា វានឹងចេញជាមួយម៉ូឌីម 4G Cate 18 ដែលអាចទាញយកទិន្នន័យអិុនធើណែតក្នុងល្បឿន 1.2Gbps និង GPU ជំនាន់ថ្មី Mali-G72។

ដោយឡែក ឈ្លាតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានបង្ហាញ Sensor កាមេរ៉ាថ្មីមួយ ដែលអាចជួយឱ្យការរចនា និងផលិតស្មាតហ្វូនមានកម្រាស់កាន់តែស្តើងផងដែរ។

យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមកថា Samsung នឹងប្រកាសចេញ Galaxy S ស៊េរី 9 នៅដើមឆ្នាំក្រោយ។ ដូច្នេះ Exynos 9810 ច្បាស់ជានឹងយកទៅបំពាក់ឱ្យស្មាតហ្វូនជំនាន់ថ្មីនេះជាមិនខាន៕

ប្រភពព័ត៌មានៈ bgr,androidauthority

មតិយោបល់