ព័ត៌មានបច្ចេកវិទ្យា

នឹកដល់ស្មានហ្វូនកាមេរ៉ា 4 នឹកដល់ Huawei nova 2i

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ដែលត្រូវបានរចនាឡើងក្រោមរបកគំហើញនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei។

HUAWEI nova 2i ត្រូវបានរំលេចភាពស្រស់ស្អាតជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម ទំហំ 5.9 អ៊ីញ (HUAWEI Fullទស្សនា Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160ភិចសែល) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook ឬ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្ប: portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព។

nova 2i ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម តម្លៃក៍លង់ រាងគែមកោងក៍លង់ កាមេរ៉ា4 ក៍លង់ ស្តើងក៍ស្តើង ស្រាលក៍ស្រាល មាំក៍មាំ ធន់ក៍ធន់ ខ្នងក្រោយ ស្រោបលោហធាតុ ថ្មកាន់សេវាកប់ លង់ចិត្តលង់ប្រាណ ទប់ចិត្តមិនបានទប់ប្រាណមិនហ្នឹង ។

តោះទទួលយកបទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាង ស្មាតហ្វូនដ៏ទៃ ។ តោះទស្សនារូបថតស្អាតៗ ដែលថតចេញពី HUAWEI nova 2i ដោយថ្វីដៃអ្នកថតរូបអាជីពល្បីៗ ទាំងអស់គ្នា។

ថតដោយ: Miller Snap

ថតដោយ: Lang Solina

ថតដោយ: Jack SJ

dav

គួរឲ្យកត់សម្គាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងកម្ពុជា មានដូចជា Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei T3 (10) 269$ និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM) ជាមួយនឹងប្រូម៉ូសិនថ្មីៗ ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ថែមឥតល្ហែ ថែមមួយកំប្លេរ ថែមមិនសំចៃ តម្លៃកប់ពេញចិត្តស្តូក ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក និងមានលក់តាមហាងលក់ទូរសព្ទជាង 800 ទូទាំងប្រទេស 25 ខេត្តក្រុង ដែលមានបុគ្គលិកលក់ និងស្លាកសញ្ញា Huawei។

ជាងនេះទៅទៀត ស្មាតហ្វូន Huawei ក៍ទទួលបានចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំកំពូល ពោលគឺពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រសាសន៍ជួបជុំជាមួយកម្មករ កម្មការរិនីនាពេលថ្មីៗនេះ អំពីបច្ចេកវិទ្យាឈានមុខ និងនាំមុខ វ៉ាដាច់ម៉ាកស្មាតហ្វូនមួយចំនួន ។ ចូរស្តាប់ប្រសាសន៍ដ៍ថ្លៃថ្លារដោយផ្ទាល់តាមវីដេអូ ពី Facebook សម្តេច ដូចតទៅ ៖

//youtu.be/tX9aXWdpWi8

 

មតិយោបល់