ប្រិយមិត្តនៅពេលបើកកម្មវិធី Safari លើទូរសព្ទដៃ iPhone ឬ iPad ខ្លួន ប្រហែលជាធុញទ្រាន់ចំពោះការចុចបិទវ៉ិបសាយដែលខ្លួនបានបើកម្តងមួយៗហើយ! មែនទែនទៅ កម្មវិធីនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់បិទទំព័រចាស់ៗម្តងបានទាំងអស់ផងដែរ គឺដោយគ្រាន់តែអនុវត្តតាមគន្លឹះដែល Post Tech សូមបង្ហាញជូនខាងក្រោម៖
– បើកដំណើរការកម្មវិធី Safari នៅលើ Home Screen
– ចុចលើប៊ូតុង Tab ដែលឋិតនៅជ្រុងខាងក្រោមផ្នែកខាងស្តាំងនៃផ្ទាំងកម្មវិធីឱ្យជាប់
– ភ្លាមៗនោះ មឺនុយមួយមានមុខងារ ៥ ជម្រើស នឹងបង្ហាញឡើង។ សូមចុចលើ Close All…Tabs
– ជម្រើសមួយផ្សេងទៀត គឺចុចលើប៊ូតុង Tab ម្តង រួចចុចជាប់លើប៊ូតុង Done៕
មតិយោបល់