Los Angles ជាទីក្រុងល្បីល្បាញមួយ ដែលមានតារាភាពយន្តល្បីៗជាច្រើនមករស់នៅ ហើយមានអាកាសធាតុក្តៅល្មម។ ប៉ុន្តែអ្វីដែលជាចំនុចធ្វើឲ្យទីក្រុងមួយនេះមិនទាន់ល្អគ្រប់គ្រាន់នោះគឺ Los Angeles ជាគោលដៅធំបំផុតសម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតពីជុំវិញពិភពលោក។
ទីក្រុងនេះបានប្រមូលរាល់ទិន្ន័យ អាកាសចរណ៍អន្តរជាតិទីក្រុង Los Angeles ដែលជាច្រកនាំចេញនាំចូលទំនិញដ៏មហិមា ហើយមានចំនួន៤៣ភាគរយនៃទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលទីក្រុងនេះក៏មានទំនួលខុសត្រូវទៅលើទិន្ន័យនៃការបោះឆ្នោត រួមបញ្ចូលទាំងការបោះឆ្នោតកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។
ប្រធានមន្ត្រីព័ត៌មានវិទ្យារបស់ទីក្រុង Los Angeles លោក Ted Ross បាននិយាយក្នុងកិច្ចសម្ភាសថា ពួកយើងទទួលបានទិន្ន័យនៃការវាយប្រហារដោយស្វ័យប្រវត្តិតាមប្រព័ន្ធអ៊ិនធឺណិតយ៉ាងខ្លាំងក្លា ជារៀងរាល់ខែ ចំនួន ១០០ លានករណី។
បើទោះបីជា ពួកយើងបានកែលម្អរប្រព័ន្ធសន្តិសុខនៃការវាយប្រហារនេះយ៉ាងខ្លាំងក្លាកាលពី២ឆ្នាំចុងក្រោយក្រោមការដឹកនាំដោយលោកអភិបាលក្រុង Eric Garcetti ក៏មិនអាចទប់ស្កាត់បានទាំងស្រុងនោះឡើយ៕
មតិយោបល់