ពេលខ្លះលោកអ្នកប្រហែលជាចង់រក្សាទុកសំឡេងសន្ទនាឆ្លើងឆ្លងគ្នារវាងអ្នក និងមិត្តភក្តិ តាមកម្មវិធី Messenger ដោយសារមូលហេតុណាមួយហើយ! តាមធម្មតា លោកអ្នកមិនអាចធ្វើបែបនេះតាមកម្មវិធីលើទូរសព្ទដៃបាននោះទេ។ វាមានគន្លឹះរបស់វា ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖
១- នៅលើទូរសព្ទដៃ Android សូមលោកអ្នកចូលទៅកាន់អាសយដ្ឋាន www.m.facebook.com/messenger តាមកម្មវិធី Chrome
២- បន្ទាប់មក ចូលទៅកាន់សារសំឡេងដែលខ្លួនចង់ចម្លងចេញ ហើយចុចជាប់លើសារសំឡេងនោះ រហូតដល់ផ្ទាំង Pop-up មួយបង្ហាញឡើង
៣- បន្ទាប់មកទៀត ចុចលើ Download link។ ភ្លាមៗនោះ ឯកសារសំលេងនឹងទាញចូលទៅផ្ទុកក្នុង Folder ឈ្មោះ Download ក្នុងកម្មវិធី File Manager លើទូរសព្ទលោកអ្នកតែម្តង៕
មតិយោបល់