ព័ត៌មានបច្ចេកវិទ្យា

HUAWEI ខ្លាំងដៃសហការណ៍ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ

HUAWEI ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា នាពេលថ្មីៗនេះ ដោយទទួលបានចំណាត់លេខ ២ ក្នុងបរិមាណលក់ បានរួមសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នាំមកនូវការប្រគំតន្ត្រីលំដាប់អន្តរជាតិតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ។

គួរកត់សម្គាល់ថា HUAWEI បានធ្វើឱ្យកក្រើករញ្ផួយទីផ្សារស្មាតហ្វូនតាមរយៈការចេញលក់ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក៤” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ HUAWEI nova 2i នេះ។​ អ្វីដែលគួរអោយអស្ចារ្យនោះគឺស្តុកមកដល់អស់ៗ ចំនួន ៤ ដងមកហើយ រហូតបំបែកបានឯកត្តកម្មមិនធ្លាប់មានពីមុនលើតួលេខលក់ ភាពពុះកញ្ជ្រោលពីអតិថិជន ក៍ដូចជាអ្នកលក់ និងម្ចាស់ហាងនៅគ្រប់ ២៥ រាជធានីខេត្តក្រុងនៅកម្ពុជា។

Huawei nova 2i គឺជាស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងគេបង្អស់លើពិភព លោក បំពាក់អេក្រង់ធំ ៥.៩ អ៊ីញ ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160 ភិចសែល) ស្អាត ស្តើង ស្រាល តួស្រោបលោហធាតុ ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយអាចថតរូបច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។

អ្វីដែលពិសេស និងកក្រើកទៀតនោះ គឺអតិថិជន Huawei អាចឈ្នះ ១៤០ សំបុត្រ (40 Premium និង​100 Green Ticket) ចូលរួមទស្សនាការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាចម្រៀងល្បី CL តាមរយៈការចូលរួមចែកបន្ត (Share) និងឈ្នះសំបុត្រងាយៗ ពោលគឺគ្រាន់តែចែកបន្តរូបភាពលើ Profile ជា Public និង mention ឈ្មោះ ៤ នាក់ ដោយសរសេរ hastag:#HuaweiNova2i#4Camerasនិងសរសេរចំណុចពិសេសចំពោះទូរស័ព្ទ និងឈ្មោះម៉ូឌែលទូរស័ព្ទដែលខ្លួនកំពុងប្រើ (អាចចូលរួមគ្រប់ម៉ូឌែលទាំងអស់របស់ Huawei) ជាការស្រេច។ អតិថិជនដែលមានចំនួន emoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេនឹងទទួលបានសំបុត្រដោយឥតគិតថ្លៃ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ថា “ក្រោយពីពិធីសម្ពោធ Huawei nova 2i ជាផ្លូវការដ៍កក្រើកនាថ្ងៃ ២៥ និង ២៦ ជាមួយប៉្រូម៉ូសិនយក្ស ក្រុមហ៊ុនក៍នឹងបន្តសកម្មភាពទីផ្សារ ប៉្រូម៉ូសិនយក្ស និងការឧបត្ថម្តដៃគូសហការណ៍ ដើម្បីជម្រុញ Huawei nova2i និងនាមសញ្ញា Huawei ឱ្យកាន់តែទទួលបាននូវការពេញនិយមចូលចិត្តពីគ្រប់អតិថិជន និងគ្រប់ទិសទី ដូចជាៈ កម្មវិធីប្រកួតថតរូបដើម្បីអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០១៨ ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យលំដាប់អន្តរជាតិប្រចាំឆ្នាំ ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ ផងដែរ ”។

លោក Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់​​​ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជា​ប្រិយភាព និងភាពល្បីល្បាយរបស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជា គឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចម្បងមួយដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថា នឹងនាំមកនូវតារាចម្រៀងល្បឺៗកម្រិតអន្តរជាតិដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយតែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន។ ឱកាសដ៍កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្រ្តីដែលមានតារាចម្រៀងដ៍ល្បីល្បាញកម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការជឿជាក់ និងបានជ្រើសរើសយកSmart ជាប្រតិបត្តិករទូរស័ព្ទរបស់ខ្លួន។ ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្តកម្រិតអន្តរជាតិជាមួយតារា Lee Chae-rin ដែលមហាជនស្គាល់ថា CL។ តារា K-Pop ដ៏ល្បីល្បាញរូបនេះ នឹងមកសម្តែងជូនផ្តាច់មុខតែមួយគត់ដល់អតិថិជន Smart។ តារាចម្រៀងកូរ៉េល្បី CL វ័យ ២៦ ឆ្នាំរូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធបទចម្រៀង និងច្រៀង ឬសម្តែងល្បីៗ។ នាងនឹងមកកូរ សម្តែង ច្រៀង លើតន្ត្រីខ្នាតអន្តរជាតិដ៍កក្រើកប្រចាំឆ្នាំនៅកម្ពុជា ជាមួយនឹងតារាចម្រៀង Original Songs ល្បីៗមួយចំនួនធំទៀត ដែលធ្វើឱ្យតន្ត្រីឆ្នាំនេះ កាន់តែធំ កាន់តែកក្រើក និងកាន់តែទាក់ទាញជាងឆ្នាំមុនៗ។ លោកបានបន្ថែមថា ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជំរុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់។”

ព័ត៌មានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata

គួរកត់សំគាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន៖ Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, T3 (10), Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹង ប្រូម៉ូសិនយក្ស គឺជាកម្មវិធីថែមធំៗ ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក៕

មតិយោបល់