អាមេរិកៈ បន្ទាប់ពីប្រកាសបង្ហាញផលិតផលដ៏អស្ចារ្យប្រចាំឆ្នាំ iPhone 7 និង 7 Plus រួចមក ថ្មីៗនេះ Apple ត្រូវបានគេទម្លាយឲ្យដឹងថា គ្រោងនឹងបង្ហាញផលិតផលថ្មីមួយទៀត នៅសប្ដាហ៍ក្រោយនេះ។
សារព័ត៌មានបច្ចេកវិទ្យា Recode បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ពោលគឺសប្ដាហ៍ក្រោយ ដោយនៅក្នុងព្រឹត្តិការណ៍នោះគឺប្រហែលជាត្រូវបង្ហាញ Mac desktop និង Laptop។
ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងព្រឹត្តិការណ៍នោះ Apple អាចនឹងបង្ហាញ Mac ថ្មី ដែលមានតម្លៃថោកជាងម៉ូដែលមុនៗ៕
មតិយោបល់