ព័ត៌មានបច្ចេកវិទ្យា

Huawei nova 2i ហៅអាភ្នែក៤ ដាច់ស្តុក៤ ដង មុនថ្ងៃដាក់សម្ពោធផ្លូវការ

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei ទទួលបានការពេញនិយមគាំទ្រខ្លាំងក្លា រហូតដល់ទទួលបានការកម្ម៉ង់ទិញមុនដាច់ស្តុក ៤ ដង មុនការបើកសម្ពោធជាផ្លូវការនៅកម្ពុជា ថ្ងៃនេះ។ នេះបើយោងតាមការថ្លែងរបស់លោក អែម យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន នាឱកាសថ្ងៃសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន Huawei nova 2i។

នៅក្នុងកម្មវិធីបើកសម្ពោធរយ:ពេល ២ ថ្ងៃ ដ៏កក្រើកនាផ្សារទំនើបអីុអន ក្រោមវត្តមានរបស់តារាចម្រៀង បង្ហាញម៉ូដ និងពិធីករល្បីៗ ដូចជា កញ្ញា មាស សុខសោភា, កញ្ញា អេដា, កញ្ញា ពីយ៉ា, កញ្ញា វេហ្គា, ចាន់ គង្គារ លោក រ៉ូលីន និងកញ្ញា ខៀវ សានសាណា ជាដើមនោះ លោកយុទ្ធូ បាននិយាយថា គិតត្រឹមថ្ងៃសម្ពោធស្មាតហ្វូន Huawei nova 2i ក្រុមហ៊ុនបានបន្ថែមស្តុកផ្គត់ផ្គង់ដល់ទៅ ៤ ដង ប៉ុន្តែ នៅតែមិនគ្រាន់ បង្កើន ៤ ដងហើយ នៅតែលក់មិនគ្រប់។ 

លោកបន្ថែមទៀតថា ”អាភ្នែក ៤” គឺជារហ័សនាមថ្មីរបស់ស្មាតហ្វូនស៊េរីថ្មីដ៏ល្បីល្បាញ Huawei nova 2i ដែលទាំងអតិថិជន ទាំងអ្នកលក់ និងម្ចាស់ហាងទូរស័ព្ទ ពេញចិត្តគ្រប់បែបយ៉ាងនូវអ្វីដែលស្មាតហ្វូនស៊េរីថ្មីនេះមាន។

កញ្ញា មាស សុខសោភា និងកញ្ញា អេដា លើកឡើងស្រដៀងគ្នាថា លក្ខណ:ពិសេស Huawei nova 2i គឺវាមានអេក្រង់ភ្លឺច្បាស់ ម៉ដ្ឋខៃ កាមេរ៉ាកប់ កាមេរ៉ា 4 លង់ចិត្ត លង់ប្រាណ ទប់ចិត្តមិនបាន ទប់ប្រាណមិនហ្នឹង។

លោក ឡាង សូលីណា ដែលជាអ្នកថតរូបអាជីព និងគ្រូបង្រៀនថតរូបម្នាក់ បាននិយាយថា “Huawei nova 2i មានសមត្ថភាពកាមេរ៉ាភ្លោះមុខក្រោយ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាតជាមួយមុខងារ Pro Mode បែបសិល្ប: Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព បើធៀបនឹងស្មាតហ្វូនម៉ាកដទៃ គ្រាន់តែជាថតបានធម្មតាៗ លំៗ។“

លោក អែម យុទ្ធូ បានបានលើកឡើងពីលក្ខណ:ពិសេស និងធ្វើការប្រៀបធៀបរវាង nova 2i ធៀបម៉ាកផ្សេងក្នុងតម្លៃប្រហាក់ប្រហែលដូចតទៅ៖
• HUAWEI nova 2i ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន 64GB (ម៉ាកផ្សេង 32GB)
• HUAWEI nova 2i រូបរាងទាក់ទាញ ស្រោបលោហធាតុ ស្រាលជាង មាំជាង ធន់ជាង ស្តើងជាង (មិនមែនលំលំដូចម៉ាកផ្សេងតួរស្រោបជ័រ ងាយប្រឡាក់ពេលប៉ះដៃ និងងាយឆ្កូត)
• HUAWEI nova 2i អាចប្រេី Twin apps ក្នុងម៉ាស៊ីនពីរោងចក្រ ពោលគឺប្រើកម្មវិធី Facebook / LINE/Messenger/QQ/WeChat ពីរក្នុងលើអេក្រង់តែមួយ ម៉ាកផ្សេងប្រើបានកម្មវិធីតិច និងដើរមិនរលូន។

សូមបញ្ជាក់ថា Huawei nova 2i គឺជាកំពូលស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលតែមួយគត់នាពេលបច្ចុប្បន្ន ដែលមានបំពាក់​កាមេរ៉ាចំនួន ៤ គ្រាប់ (មុខពីរ ក្រោយពីរ) ក្រោមការរចនាឡើងក្រោមរបកគំហើញនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនHuawei។ អេក្រង់របស់វា មានផ្ទៃលាតធំស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ ទំហំ ៥.៩ អ៊ីញ ជាប្រភេទ Fullទស្សនា Display អាចបញ្ចាំងពណ៌ភ្លឺច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ល្អឥតខ្ចោះសម្រាប់ការទស្សនាភាពយន្ត ស្តាប់តន្រី្តចម្រៀង មើលវីដេអូតាមយូធូប ប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីកម្សាន្តផ្សេងៗ រាប់បញ្ចូលទាំងការថតវីដេអូផ្សាយផ្ទាល់ ឬហៅទូរសព្ទចេញជាវីដេអូជាដើម។

កាមេរ៉ាភ្លោះក្រោយរបស់វា មានទំហំ ១៦/២ មេហ្គាភិចសែល ភ្ជាប់មកជាមួយមុខងារថតរូបភាព-វីដេអូអាជីព និងពិសេសៗជាច្រើន HDR, Light Painting, Slo-mo, Time-lapse, Filter, Effect, ជាដើម ហើយចំណែកកាមេរ៉ាភ្លោះមុខមានទំហំ ១៣/២ មេហ្គាភិចសែល ភ្ជាប់ជាមួយនឹងមុខងារ Smart Selfie Toning Flash, Pro Mode, Portrait, Wide Aperture, Effect, Bokeh អាចជួយឱ្យការថតរូបបែប Selfie កន់តែមានភាពស៊ីវិល័យ និងរស់រវើក។

ស្មាតហ្វូនដែលត្រូវបានគេផ្តល់រហ័សនាមថា អាភ្នែក ៤ នេះ ប្រើប្រាស់បន្ទះឈីប Kirin 659 អមដោយ RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ ដែលអាចបន្ថែមមេម៉ូរីកាតខាងក្រៅទំហំ ២៥៦ ជីហ្គាបៃយ៍ ហើយវាប្រើប្រាស់ថ្មថាមពល ៣,៣៤០ មីល្លីអំព៊ែរម៉ោង ដើរដោយប្រព័ន្ធ Android Nougat ជាមួយផ្ទាំងដំណើរការកម្មវិធី EMUI 5.1 និងត្រូវបានដាក់លក់ក្នុងតម្លៃ ៣២៩ ដុល្លារ។

ទស្សនាវីដេអូខាងក្រោម ដើម្បីយល់កាន់តែច្បាស់អំពីលក្ខណ:ពិសេសៗ របស់ HUAWEI nova 2

គួរកត់សម្គាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។

គួរកត់សម្គាល់ផងដែរថា កម្មវិធីសមេធ្ពាផ្លូវការនេះក៍បន្តរហូតដល់ថ្ងៃ 26 ខែ វិច្ឆិកា ផងដែរ ដែលបើកឱកាសឲ្យអតិថិជនសាកល្បងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗ ដូចជា HUAWEI nova 2i, HUAWEI Mate 10 Pro, HUAWEI Matebook X, P10 / P10 Plus  កុំភ្លេចចូលរួមនឹងតេស្តទាំងអស់គ្នា តោះ..

“រូបថតខាងលើសុទ្ធតែថតចេញពី Huawei nova 2i ទាំងអស់”

 

មតិយោបល់