ព័ត៌មានបច្ចេកវិទ្យា

បារាំង ចេញបម្រាមក្មេងអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើទូរសព្ទក្នុងសាលា

កុមារបារាំង នឹងមិនត្រូវបានអនុញ្ញាតឱ្យយកទូរសព្ទរបស់ពួកគេចូលទៅក្នុងថ្នាក់រៀននោះទេ ចាប់ផ្តើមពីខែកញ្ញា ឆ្នាំក្រោយនេះ។ នេះបើយោងតាមប្រភពព័ត៌​មាន​ពីកាសែត The Guardian

ប្រភពដដែលបានបន្ថែមថា ក្មេងៗទាំងនោះ អាចយកទូរសព្ទចូលសាលាបានប៉ុន្តែ ត្រូវរក្សាទុកក្នុងទូចាក់សោ រហូតដល់ម៉ោងចេញទៅផ្ទះ ទើបអាចយកទៅប្រើវិញបាន។ បម្រាមនេះដែរ នឹងត្រូវអនុវត្តទៅលើក្មេងៗដែលមានអាយុចាប់ពី ៦ ឆ្នាំ រហូតដល់ ១៥ ឆ្នាំ ឬក៏ចាប់ពីពួកគេចូលរៀនដលថ្នាក់អនុវិទ្យាល័យ។

បន្ថែមពីលើនេះ ដើម្បីព្យាយាមកាត់បន្ថយការរំខានដល់ស្មារតីផ្សេងៗ ឱ្យដល់កម្រិតអប្បបរមា រដ្ឋាភិបាលបារាំង ក៏បានប្រកាសផងដែរថា ក្មេងៗមិនគួរចំណាយពេលច្រើន ឬពេលណាមួយនៅពីមុខអេក្រង់នោះទេ លុះត្រាពួកគេមានអាយុដល់ ៧ ឆ្នាំ៕

ប្រភពព័ត៌មានៈ theverge

 

មតិយោបល់