ព័ត៌មានបច្ចេកវិទ្យា

បើកកាមេរ៉ា iPhone ថតរូប ចេះតែចូលមុខងារ Live Photos? អាចសាកវិធីនេះបាន!

Live Photos គឺជាមុខងារដ៏គួរឱ្យចាប់អារម្មណ៍មួយ មានមកស្រាប់កម្មវិធី Camera នៅលើ iPhone ដើរដោយប្រព័ន្ធ iOS 11 សម្រាប់លោកអ្នកចង់ថតរូបភាពបែបរស់រវើក ឬមានចលនា ហើយមុខងារនេះ ត្រូវបានបើកមកពីនាយតែម្តង។

ដូច្នេះ បើលោកអ្នកមិនបានចុចបិទវាទេ រាល់លើកដែលខ្លួនចុចថត កាមេរ៉ាទូរសព្ទ iPhone នឹងផ្តិតយករូបភាព រួមទាំងមួយ​សំឡេង​ក្នុងរយៈពេលប្រមាណ ២-៣ វិនាទី តែម្តង។

ថ្វីត្បិតតែវាមានលក្ខណៈពិសេសបែបនេះមែន ប៉ុន្តែ ពេលខ្លះលោកអ្នកប្រហែលជាមិនចង់ថតបែបនេះជាប់រហូតនោះទេ ខណៈវាក៏ស៊ីមេម៉ូរីច្រើនជាងរូបថតធម្មតាផងដែរ។ ទាក់ទងនឹងបញ្ហានេះ លោកអ្នកអាចចុចបិទវាចោលបានតាមពីររបៀប ដែល Post Tech សូមលើកយកមកបង្ហាញជូនដូចខាងក្រោម៖

១- ចូលទៅកាន់កម្មវិធី Settings -> Camera -> Preserve Settings
២- ចុចកុងតាក់បិទលើមុខងារ Live Photo រួចចុចប៊ូតុង Home
៣- ចូលទៅកាន់កម្មវិធី Camera រួចចុចលើរូបសញ្ញារង្វង់មូលពណ៌លឿង ជាការស្រេច៕

 

មតិយោបល់