កាលពីថ្ងៃទី 25 ខែ ធ្នូ 2017 កន្លងទៅនេះ Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជា ផងដែរ បានរៀបចំកម្មវិធីជប់លៀង និងថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន តារាបង្ហាញម៉ូត អ្នកថតរូបអាជីពប្រមាណ ៤០ នាក់ នៅភោជនីយដ្ឋាន Moonlight ក៍ដូចជាដើម្បីអបអរថ្ងៃបុណ្យគ្រីស្តម៉ាស និងត្រៀមស្វាគមន៍ថ្ងៃចូលឆ្នាំសកល ឆ្នាំ ២០១៨ ខាងមុខផងដែរ។
កម្មវិធីនេះ មានការចូលរួមពីតារាបង្ហាញម៉ូតល្បីៗដូចជា កញ្ញា ចាន់ គង្គា កញ្ញា ពីយ៉ា វ៉េហ្គា កញ្ញា ហង្ស សូរីយ៉ាន និង កញ្ញា សូ នីរត្ន័ និងលោក ឡាង សូលីណា ដែលជាអ្នកថតរូបអាជីព និងជាគ្រូបង្រៀនថតរូបដ៍ល្បី។ ក្នុងកម្មវិធីនេះដែរ ក៍មានចាប់រង្វាន់ និងផ្តល់រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ដូចជា កញ្ចប់រង្វាន់ Nova 2i (១២ រង្វាន់) ជើងទម្រខ្នាតយក្ស (៣ រង្វាន់) Huawei Bluetooth Speaker (៤ រង្វាន់) និងទូរស័ព្ទស៊េរីថ្មី Huawei Y3 2017 (២ រង្វាន់) ដែលបានទៅលើលោក សុក សិទ្ធិការ (មកពីហង្សមាស) លោក គីម ណាវិន (មកពី The Phnom Penh Time) ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានថ្លែងអំណរគុណ និងមានប្រសាសន៍ថា “Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ទទួលបានចំណាត់ទី២ កំពុងឡើងកូដ និងរាល់គ្រប់ស៊េរីថ្មីៗ ទទួលបានការពេញនិយម និងលក់ដាច់បំផុតនៅកម្ពុជា និងអាចឈរជើងប្រកួតប្រជែងនៅកម្ពុជា ក៍មិនអាចកាត់ផ្តាច់បានពីកិច្ចសហការណ៍ពីបណ្តារអ្នកសារព័ត៌មាន តារាបង្ហាញម៉ូត ដៃគូសហការណ៍ផ្សព្វផ្សាយ និងដៃគូអាជីវកម្មផ្សេងៗ និងមួយចំនួនធំទៀតនៅទូទាំងប្រទេស។ ក្រុមហ៊ុនសូម ជូនពរបណ្តាដៃគូសហការណ៍ ជួបប្រទះតែសេចក្តីសុខ ជោគជ័យ រីកចម្រើនក្នុងមុខរបរ ក៍ដូចជាអាជីព និងបន្តកិច្ចសហការណ៍ដ៍យូរអង្វែង និងកាន់តែរឹងមាំ បន្តទៅអនាគត។ ”
Huawei បានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា តាមរយៈការចេញលក់ Huawei Y7 Prime, Huawei P10/P10 Plus, Huawei Y ស៊េរី និងចុងក្រោយនេះ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក ៤ (កាមេរ៉ា ៤)” ពោលគឺរាប់ចាប់តាំងពីអតិថិជនពេញចិត្តគ្រប់បែបយ៉ាងចំពោះ Huawei nova 2i នេះ។”
អាភ្នែក ៤ ” រហ័សនាមថ្មីរបស់ស្មាតហ្វូន HUAWEI nova 2i ស៊េរីថ្មី ប្រល័យចិត្តយុវវ័យ លុកលុយទីផ្សារ អនង្រួនបេះដូងអតិថិជននៅកម្ពុជា ដែលជាស្មាតហ្វូនកាមេរ៉ា 4 ដំបូងគេបង្អស់លើពិភពលោក ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្ត យូធូប បណ្តាញសង្គម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាងស្អាត ស្តើង ស្រាល ធន់ មាំ ដោយមានចំណុចពិសេសចាក់ដោតបេះដូង ធ្វើអោយអ្នកប្រើស្លុងអារម្មណ៍ Huawei Nova 2i ចំណុចខ្លាំងនោះគឺ (1) កាមេរ៉ា 4 ដំបូងបង្អស់លើពិភពលោក ពោលគឺ កាមេរ៉ាក្រោយ 2: Take Photos Like Pro ច្បាស់ថតស្អាតមុខងារ Pro Mode កមេរ៉ាមុខ 2: Selfie Level Pro ច្បាស់ស្អាតកប់ ខូ្យតកប់ បន្ថែមមុខងារកំប្លែងៗតុក្តតារ (2) ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន ROM 64GB (3) រូបរាងទាក់ទាញ ស្រោបលោហធាតុ ស្រាលជាង មាំជាង ធន់ជាង ស្តើងជាង (4) អាចប្រើ Twin apps ក្នុងម៉ាស៊ីនពីរោងចក្រ ពោលគឺប្រើកម្មវិធី Facebook / LINE/Messenger/ QQ/WeChat ឈ្មោះពីរលើ apps តែមួយ ។
ស៊េរីកប់ៗខ្លាំងៗរបស់ហ៊ួរវ័យប្រចាំឆ្នាំនោះគឺ Huawei Mate 10 Pro រូបរាងល្អដូចពេជ្រ រលើបរលោង សមជាស្មាតហ្វូនក្នុងសុបិន្ត ខ្លាំងជាងមុន លឿនជាងមុន បន្ថែមតួនាទីអាចដើរតួរជាកុំព្យូទ័រ សមត្ថភាពកំពូល លឿនជាង 25 ដង ខ្លាំង 25 ដង ដែល CPU បំពាក់បច្ចេកវិទ្យា AI ដំបូងគេបង្អស់លើពិភពលោក (Word’s First AI Processor Inside) ដែលមានលក្ខណៈពិសេសៗ ដូចជា (1) អេក្រង់លាតដល់ពេញគែមទំហំ 6.0″ AMOLED (2) បំពាក់បច្ចេកវិទ្យាកាមេរ៉ាសហការណ៍ជាមួយ Leica 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm) និងកាមេរ៉ាមុខ 8 MP, f/2.0 (3) RAM 6GB ទំហំក្នុងម៉ាស៊ីន ROM 128GB (4) ល្បឿនប្រតិបត្តិការ CPU: Hisilicon Kirin 970 (5) ថាមពលថ្ម 4000 mAh និង (6) បំពាក់នូវបច្ចេកវិទ្យាស្កេន ក្រយ៉ៅដៃលឿន បន្ថែមជូនកាដូស៊ីអារម្មណ៍ ឧបករណ៍តាមដានទម្ងន់និងវាស់ជាតិខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីមស្មាតលេខល្អ បន្ថែមកញ្ចប់ស្មាតធំម៉្មង 24 សប្តាហ៍ ដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលបានកម៉្មងទុកមុន ដែលមានតម្លៃសរុបប្រមាណ 100$ ។
ហ៊ួរវ័យអ្វីក៍មាន តម្លៃប៉ុណ្ណាក៍មាន ស្មាតហ្វូនដំបូងៗស្ទើរលុយ Y3II 3G (79$), Y3 2017 (115$), Y6 II (149$) បន្ទាប់ពីជឿជាក់ឡើងស៊េរី Y7 Prime (229$) Huawei T3 (10”): 269$ កាន់តែលង់ចិត្តដូរស៊េរីដល់អាកាមេរ៉ា 4 Nova2i (329$) ភ្លេចខ្លួនហ៊ានជះលុយដល់អាកប់ស៊េរី Mate 10 Pro (860$) ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។
ចង់ដឹងថា ដើម្បីអបអរ បុណ្យគ្រីស្តមាស និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2018 នេះ តោះមើលវីដេអូនេះទាំងអស់គ្នា
https://www.youtube.com/watch?v=GexwNYCVNgY
មតិយោបល់