ព័ត៌មានបច្ចេកវិទ្យា

ក្តៅៗ! Apple ប្រកាសចេញ iPhone 7/ 7 Plus ពណ៌ក្រហមឆេះ បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ

ក្រុមហ៊ុន Apple បានប្រកាសចេញ នៅយប់ថ្ងៃអង្គារ៍នេះ នូវទូរសព្ទដៃ iPhone 7 និង iPhone 7 Plus ជំនាន់ពិសេសថ្មីមួយ សម្រាប់រំឭកខួប ១០ ឆ្នាំ នៃភាពជាដៃគូជាមួយអង្គការប្រយុទ្ធប្រឆាាំំងជំងឺអេដស៍មួយឈ្មោះ Red។

ទូរសព្ទដៃ iPhone ជំនាន់ពិសេសនេះ ត្រូវបានរចនាឡើងជាមួយសម្បកអាលុយមីញ៉ូមពណ៌ក្រហមឆ្អិនឆ្អៅ មានជម្រើសអង្គផ្ទុកទិន្នន័យទំហំ ១២៨ ជីហ្គាបៃយ៍ និង ២៥៦ ជីហ្គាបៃយ៍ និងមានតម្លៃចាប់ពី ៧៤៩ ដុល្លារ ហើយវានឹងចាប់បើកឱ្យបញ្ជាទិញតាមអនឡាញ និងលក់នៅតាមហាងផ្សេងៗរបស់ក្រុមហ៊ុននៅថ្ងៃសុក្រ ទី២៤ មីនាខាងមុខ។

ការផលិតចេញនូវទូរសព្ទដៃជាមួយពណ៌ថ្មី ដែលមិនធ្លាប់មានពីមុនមកនេះ គឺដោយក្រុមហ៊ុន Apple ចង់បង្ហាញឱ្យឃើញពីការចូលរួមរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ AIDS រយ:ពេល ១០ ឆ្នាំជាមួយអង្គការ Red។

តាមការថ្លែងពីក្រុមហ៊ុនផ្ទាល់ រហូតមកទល់ពេលនេះ Apple បានផ្តល់វិភាគទានសម្រាប់ជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ AIDS ជាមួយ Red ជាង ១៣០ លានដុល្លាររួចទៅហើយ ហើយនេះបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ក្លាយជាអ្នកឧបត្ថម្ភធំជាងគេបំផុតក្នុងពិភពលោកដល់មូលនិធិសកល Global Fund ដើម្បីកម្ចាត់ជំងឺអេដស៍៕

ប្រភពព័ត៌មាន: apple

មតិយោបល់