ព័ត៌មានបច្ចេកវិទ្យា

ការសិក្សាស្រាវជ្រាវរបស់អ្នកបច្ចេកកទេសបង្ហាញថា Porsche នៅតែឈរចំណាត់ថ្នាក់កំពូលសម្រាប់អតិថិជនខ្លួន

ភ្នំពេញៈ ក្រុមអ្នកសិក្សាស្រាវជ្រាវរបស់ វិទ្យាស្ថានស្រាវជ្រាវទីផ្សារអាមេរិក J.D. Power បង្ហាញថា រថយន្តម៉ាក Porsche បានទទួលជ័យជំនះជាថ្មីម្តងទៀត ក្នុងចំណាត់ថ្នាក់ជាម៉ាកដែលមានកិត្យានុភាពល្អប្រពៃទូទៅ ម៉ូដែល 911 ម៉ូដែល Boxster និងម៉ូដែល Macan នៅតែឈរជើងលេខរៀងទី១ ក្នុងចំណោមរថយន្តដែលពេញនិយមបំផុតនៅលើពិភពលោក។

J.D. Power អះអាងទៀតថា នៅក្នុងការសិក្សាស្រាវជ្រាវ ក្នុងចំណោមម្ចាស់រថយន្តថ្មីប្រមាណជាង៨០,០០០ នាក់ ដែលបានឲ្យតម្លៃទៅលើរថយន្តប្រម៉ាណជាង២៤៥ម៉ូដែល របស់ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន៣៣នៅក្នុង១០ប្រភេទដែលមកពីបណ្តារប្រទេសនៅអឺរ៉ុប។

លទ្ធផលនៃការធ្វើស្ថិតិអតិថិជន បានបញ្ជាក់យុទ្ធសាស្រ្តរបស់Porsche ដែលបានសំរិតសំរាំងបំពេញចិត្តអតិថិជនរបស់ខ្លួន ។ លោក Oliver Blume ប្រធានក្រុមប្រក្សាប្រតិបត្តិនៃក្រុមហ៊ុន Porsche AG បានលើកឡើងថា “នៅចំចំណុចកណ្តាលនៃការប្រុងប្រយ័ត្ននៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម គឺជាការចង់បាន និងចំណូលចិត្តរបស់អតិថិជន។ វាមិនមែនសំដៅតែទៅលើផលិតផលទេ ប៉ុន្តែគឺសេវានិងទំនាក់ទំនងជាមួយអតិថិជន នៅជុំវិញពិភពលោកដែលជារឿងសំខាន់បំផុតរបស់យើង»។

ការចាត់ចំណាត់ថ្នាក់កំពូលជាថ្មីសម្រាប់ម៉ាក Porsche មានន័យថា អ្នកផលិតរថយន្តស្ព័រ បានទទួលជោគជ័យ នៅឈរលើចំណាត់ថ្នាក់ខ្ពស់បំផុត សម្រាប់លក្ខណៈទូទៅនៃជ័យ- ជំនៈលើកទី១២របស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០០៤មក អតិថិជននៅសហរដ្ឋអាមេរិក បានបង្ហាញថា រថយន្តស្ព័រដែលមកពី Zuffenhausen បានធ្វើឲពួកគេមានការពេញចិត្តជាខ្លាំង។ ជាមួយនឹងពិន្ទុ ចំនួន ៨៧៧ នៃចំនួនសរុបប្រមាណជា ១០០០ ពិន្ទុ Porsche បានឈរនៅលេខរៀងទី១ជាថ្មីម្តងទៀតហើយនៅក្នុងឆ្នាំនេះ។

នៅក្នុងការសិក្សាស្រាវជ្រាវរបស់ APEAL ដែលបានធ្វើឡើងប្រមាណ១ឆ្នាំកន្លងមកហើយនោះ ការធ្វើស្ថិតិរបស់ J.D. Power ទៅលើម្ចាស់រថយន្តថ្មីក្នុងរយៈពេល ៩០ ថ្ងៃបន្ទាប់ពីពួកគេបានទទួលរថយន្តរបស់ខ្លួន។ នៅក្នុងការស្រាវជ្រាវដែលមានការប្រែសម្រួលលើកទី២១ នៅក្នុងឆ្នាំនេះ បានចោទជាសំណួរអំពីអ្នកបើករថយន្តថ្មី នៅសហរដ្ឋអាមេរិក ទៅលើលក្ខណៈទាំង៧៧ប្រភេទ នៅក្នុងផ្នែកទាំង១០ ក្នុងចន្លោះខែវិច្ឆិកា ឆ្នាំ២០១៥ និង ខែកុម្ភៈ ឆ្នាំ២០១៦។ ក្នុងចំណោមលទ្ធផលជោគជ័យដែលផ្តល់មកដោយម្ចាស់រថយន្តទាំងនោះ គឺសោភ័ណភាពផ្នែកខាងក្នុងនិង ការបើកបរប្រកបដោយថាមពល៕

article-2202673-14FFA6A1000005DC-612_468x286porsche-boxster-s-black-edition

មតិយោបល់