ក្រុមហ៊ុន LG ត្រូវគេរាយការណ៍ថា នឹងបន្ថែមមុខងារដែលផ្តោតសំខាន់ទៅលើកាមេរ៉ាសម្រាប់ជំនាន់ថ្មីនៃទូរសព្ទលំដាប់ខ្ពស់ V30 សម្រាប់បង្កើនសមត្ថភាពប្រកួតប្រជែងដល់ផលិតផលស្មាតហ្វូនរបស់ខ្លួនលើទីផ្សារក្នុងឆ្នាំ ២០១៨។
ទូរសព្ទដែលត្រូវគេជឿថា នឹងប្រកាសចេញនាឱកាសសមាជ MWC 2018 នោះ នឹងមានឈ្មោះថា LG V30S។ កាមេរ៉ារបស់វា នឹងពាំនាំមកជាមួយមុខងារ និងប្រព័ន្ធកម្មវិធី AR, AI និង LG Lens សម្រាប់កម្មវិធីកាមេរ៉ា សម្រាប់ប្រជែងជាមួយស្មាតហ្វូនលំដាប់កំពូលៗរបស់ក្រុមហ៊ុនដទៃ ជាពិសេស Galaxy Note 8 និង S8 របស់ Samsung។ បន្ថែមពីលើនេះ V30S អាចនឹងបង្កើនទំហំមេម៉ូរីជាប់ម៉ាស៊ីនដល់ ២៥៦ ជីហ្គាបៃយ៍ បន្ថែមលើជម្រើសមូលដ្ឋាន ៦៤ ជីហ្គាបៃយ៍។
គួរបញ្ជាក់ថា LG Lens ត្រូវគេនិយាយថា នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញផ្សេងៗដោយប្រើប្រាស់កាមេរ៉ារបស់វា ហើយនឹងអាចបកប្រែភាសាបរទេសបានដោយផ្ទាល់។ ចំណែកមុខងារ AR របស់វាវិញ អាចនឹងមានភាពទាក់ទាញតាមរយៈសមត្ថភាពកាមេរ៉ាភ្លោះខាងក្រោយរបស់ទូរសព្ទ៕
ប្រភពព័ត៌មានៈ techradar
មតិយោបល់