ក្រុមហ៊ុន Canon ទើបប្រកាសចេញនូវកាមេរ៉ាតម្លៃទាបស៊េរីថ្មីពីរម៉ូឌែល គឺ EOS 2000D DSLR ឬ Rebel T7 (និង EOS M50 រចនាឡើងសម្រាប់អ្នកដែលចង់ចាប់ផ្តើមការថតរូបភាព-វីដេអូគុណភាពកម្រិតខ្ពស់ជាងកាមេរ៉ារបស់ទូរសព្ទដៃ។
EOS 2000D គឺជាកាមេរ៉ាប្រភេទ DSLR ថ្មីទាំងស្រុងក្នុងចំណោមសែស្រឡាយកាមេរ៉ា Canon ហើយវាចេញមកដើម្បីជំនួស EOS 1300D បច្ចុប្បន្ន។ 2000D បំពាក់ Sensor កាមេរ៉ាប្រភេទ APS-C CMOS ទំហំ ២៤.១ មេហ្គាភិចសែល អាចថតក្រិតលើវត្ថុដោយស្វ័យប្រវត្តិ ៩ ចំណុច មានល្បឿនថតជាប់រដាស 3@fps អេក្រង់ LCD ទំហំ ៣ អីុញ និងមានភ្ជាប់មកជាមួយប្រព័ន្ធ WiFi និង NFC សម្រាប់ចែកបន្តឯកសាររូបថត-វីដេអូដោយឥតខ្សែចេញទៅឧបករណ៍ដទៃ។
Canon EOS 2000D នឹងចេញលក់លើទីផ្សារនៅខែមេសា ក្នុងតម្លៃ ៥៤៩ ដុល្លារ គិតរួមជាមួយកាណុង EF-S 18-55 f/3.5-5.6 IS II។
ចំណែក EOS M50 គឺជាកាមេរ៉ាប្រភេទ Mirroless ដំបូងបង្អស់របស់ក្រុមហ៊ុនដែលមានសមត្ថភាពថតវីដូអេកម្រិត 4K ក្នុងកម្រិតល្បឿន 24@fps។
M50 បំពាក់ Sensor កាមេរ៉ាប្រភេទ APS-C CMOS ទំហំ ២៤.១ មេហ្គាភិចសែល ជាមួយប្រព័ន្ធ Dual Pixel Autofocus, ប្រើ Processor DIGIC 8, មានកម្រិត ISO 100-25600 និងអេក្រង់ប្រភេទប៉ះបញ្ញាទំហំ ៣ អីុញ មានប្រឡោះសម្រាប់ឆ្លុះមើលទំហំ ០.៣៩ អីុញ ហើយក៏មានដែរប្រព័ន្ធ WiFi និង NFC។
Canon EOS M50 នឹងចេញលក់តំណាលគ្នានឹង EOS 2000D ក្នុងតម្លៃ ៧៧៩.៩៩ ដុល្លារ គិតត្រឹមតែតួខ្លួន ឬ ៨៩៩.៩៩ ដុល្លារ (គិតរួមជាមួយកាណុង EF-M 15-45mm f/3.5-6.3 IS STM ឬ ១២៤៩ ដុល្លារ គិតជាមួយកាណុង EF-M 55-200mm f/4.5-6.3 IS STM៕
មតិយោបល់