ព័ត៌មានបច្ចេកវិទ្យា

កាំភ្លើងបាញ់ដ្រូនចេញហើយ! វាអាចបាញ់ទម្លាក់យន្តហោះដ្រូនចម្ងាយ ២ គីឡូម៉ែត្រ

droneshield_footage_stills09_final

ស្របពេលដែលអាជីវកម្ម និងបច្ចេកវិជ្ជាដ្រូនមានការកើនឡើងជាលំដាប់ ក្តីបារម្ភចំពោះការប្រើប្រាស់ពួកវា ក្នុងសកម្មភាពឧក្រិដ្ឋក៏កើនឡើងផងដែរ។ ជាក់ស្តែងក្នុងប្រទេសអីរ៉ាក់ មានការព្រមានរួចទៅហើយពីក្រុម ISIS ថាពួកគេនឹងកែច្នៃយន្តហោះស្វ័យប្រវត្តិនេះទុកដឹកជញ្ជូន និងទម្លាក់គ្រាប់បែក។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមនេះ ក្រុមហ៊ុនជាច្រើនបាននិងកំពុងអភិវឌ្ឍឧបករណ៍បច្ចេកវិជ្ជា ដើម្បីប្រឆាំងដ្រូន ហើយ DroneGun គឺសមិទ្ធផលថ្មីដ៏អស្ចារ្យមួយ។ វាជាកាំភ្លើងបាញ់ដ្រូនមកពីក្រុមហ៊ុនអាមេរិក និងអូស្រ្តាលីឈ្មោះ DroneShield មានទម្ងន់ ៦ គីឡូក្រាម និងមានសមត្ថភាពអាចបាញ់បញ្ឈប់យន្តហោះដ្រូនក្នុងរង្វង់ ២ គីឡូម៉ែត្រ។

កាំភ្លើងបាញ់ដ្រូនដ៏ទំនើបនេះ ប្រើបច្ចេកវិជ្ជាបញ្ចូនរលកសញ្ញាហ្រេកង់កម្រិត ២,៤ និង ៥,៨ GHz ដើម្បីបញ្ឈប់ដំណើរការរបស់ដ្រូន ហើយវាក៏អាចរំខានប្រព័ន្ធ GPS ផងដែរ។ ចង់ដឹងថា DroneGun មានសមត្ថភាពពិសេសយ៉ាងណានោះ សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

មតិយោបល់