មហាសេដ្ឋីអាមេរិក Elon Musk ដែលកំពុងធ្វើការលើប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន Hyperloop បានបញ្ចេញនូវគ្រោងការថ្មីមួយ ក្នុងការកសាងខ្សែផ្លូវសម្រាប់រថយន្តក្រុងអគ្គីសនីថ្ងៃអនាគត។
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា និងអវកាសដែលតែងគិតអ្វីៗប្លែកពីគេរូបនេះ បានបង្កើតក្រុមហ៊ុន Boring Company ដើម្បីជីកបណ្តាញផ្លូវក្រោមដីសម្រាប់យានយន្តអគ្គីសនីល្បឿនលឿនធ្វើចរាចរទៅមក ហើយឥឡូវលោកនិយាយថា ប្រព័ន្ធដឹកជញ្ជូនថ្មីនោះ នឹងផ្តល់អតិភាពដល់អ្នកថ្មើរជើង អ្នកប្រើប្រាស់ទោចក្រយានយន្ត ជំនួសរថយន្ត។
ពីមុន Boring Company បានបង្ហាញពីគំរូប្រព័ន្ធដឹកជញ្ជូនថ្ងៃអនាគតមួយ ដែលអាចផ្ទេររថយន្តដែលធ្វើដំណើរលើដងផ្លូវខាងលើចុះមកប្រព័ន្ធខ្សែផ្លូវល្បឿនលឿនក្រោមដី ប៉ុន្តែឥឡូវ នាយកប្រតិបត្តិក្រុមហ៊ុន Telsa និង SpaceX រូបនេះ និយាយថា ប្រព័ន្ធផ្លូវក្រោមដីនោះនឹងផ្តល់អាទិភាពដល់អ្នកដែលគ្មានរថយន្តប្រើប្រាស់មុនដំបូងគេវិញ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់